សារទូរលេខអបអរសាទរថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម

(VOVWORLD) - ក្នុងឱកាសដែលលោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រថៃ ព្រះបាទ Vajiralongorn; ក្រសួងការបរទេសម៉ិកស៊ិក; ក្រសួងការបរទេសបូលីវី បានផ្ញើរសារទូរលេខអបអរសាទរ។

ក្នុងឱកាសដែលលោក Pham Minh Chinh ត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម ព្រះអង្គម្ចាស់ Mohammed bin Rashid Al Maktoum អគ្គទេសាភិបាលរបស់ឌូបៃ និងជាអនុប្រធានាធិបតី នាយករដ្ឋមន្រ្តីអេមីរ៉ាត អារ៉ាប់រួម; ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan ព្រះរាជទាយាទនៃ អាប៊ូដាប៊ី  និងជាអគ្គមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធនៃអេមីរ៉ាតអារ៉ាប់រួម បាន ផ្ញើរសារទូរលេខអបអរសាទរ។
ក្នុងឱកាសដែលលោក Vuong Dinh Hue ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភាវៀតណាម លោក Sergio Massa ប្រធានសភាជាន់ទាបអាហ្សង់ទីន បានផ្ញើរសារទូរលេខអបអរសាទរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ