ស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ៣ មិថុនា ខាងមុខ

ស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ៣ មិថុនា ខាងមុខ - ảnh 1
ប្រធានរដ្ឋសភាស៊ីរី លោក Mahammad al-Lahham (Image: Vietnam+)


(VOVworld) – ប្រធានរដ្ឋសភាស៊ីរី លោក Mahammad al-Lahham បានប្រកាស ថា៖ ការបោះឆ្នោតប្រធានាធិបតីនៃប្រទេសនេះនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៣
មិថុនា ខាងមុខ។ នេះគឺជាការបោះឆ្នោតប្រធានាធិបតីដំបូងដោយមានការ ចូលរួមរបស់បេក្ខជនជាច្រើនបំផុតគិតតាំងពីពេលដែលរដ្ឋធម្មនុញ្ញនៃប្រទេស
នេះ ចូលជាធរមាន។ ថ្លែងមតិក្នុងសម័យប្រជុំនៃរដ្ឋសភាស៊ីរី នាថ្ងៃទី ២១ មេសា
លោក  Lahham បានឲ្យដឹងថា៖ ការបោះឆ្នោតប្រធានាធិបតីរបស់សាធារណៈរដ្ឋ ស៊ីរីនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៣ មិថុនា ក្នុងពេលនោះ ការបោះឆ្នោតសំរាប់ ជនស៊ីរីនៅឯបរទេសនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨ ឧសភា ខាងមុខ។ ចាប់ពីថ្ងៃទី
 ២២ មេសា ដល់ថ្ងៃទី ១ ឧសភា បណ្ដាបេក្ខជនអាចឈរឈ្មោះក្នុងការបោះឆ្នោត
ប្រធានាធិបតីពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ