ស៊ីរី​នឹងអនុញ្ញាត្តឲ្យអ.ស.ប.ត្រួតពិនិត្យទីកន្លែងដែលកើតមានឡើងការវាយប្រហារដោយអាវុធគីមី

ស៊ីរី​នឹងអនុញ្ញាត្តឲ្យអ.ស.ប.ត្រួតពិនិត្យទីកន្លែងដែលកើតមានឡើងការវាយប្រហារដោយអាវុធគីមី - ảnh 1
ស៊ីរីននឹងអនុញ្ញាត្តឲ្យបណ្ដាអ្នកសង្គេតការនៃ អ.ស.ប. ត្រួតពិនិត្យទីកន្លែងជិតនឹងរដ្ឋធានី Damacus ដែលត្រូវបានចាត់ទុក ជាទីកន្លែងកើតមានឡើងការវាយប្រហារដោយអាវុធគីមី។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៤ សីហា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានឲ្យដឹងថា៖ ស៊ីរីននឹងអនុញ្ញាត្តឲ្យបណ្ដាអ្នកសង្គេតការនៃ អ.ស.ប. ត្រួតពិនិត្យទីកន្លែង
ជិតនឹងរដ្ឋធានី Damacus ដែលត្រូវបានចាត់ទុកជាទីកន្លែងកើតមានឡើងការវាយប្រហារ
ដោយអាវុធគីមី។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានដកស្រង់ពាក្យសំដីរបស់លោក Zarif ក្នុងការចរចារតាមទូរសព្ទថា៖ រដ្ឋមន្ត្រីការបរ ទេសស៊ីរីលោក  Walid al-Moallen បានអះ
អាងថា៖ រដ្ឋាភិបាលស៊ីរីកំពុងសហប្រតិបត្តិការជាមួយក្រុមបេសកម្ម អ.ស.ប. ដែលកំពុង
មានបវត្តមាននៅប្រទេសនេះដើម្បីបង្កលក្ខណៈសំរាប់ការត្រួតពិនិត្យននៅតំបន់ដែល
បណ្ដាក្រុមភេវរជនដំណើរការវាយប្រហារដោយអាវុធគីមី។ នាថ្ងៃដ៏ដែល ស្ថានីទូរ
ទស្សជាតិស៊ីរីបានឲ្យដឹងថា៖ កងទ័ពរដ្ឋាភិបាលបានរកឃើញឃ្លាំងអាវុធគីមីរបស់កំលាំង
ពួកឧទ្ទាមក្នុងតំបន់ Jobar ជាយទីក្រុង Damacus។ ដល់ឥឡូវនេះ គ្មានការទទួលស្គាល់​ឯកភាពណាមួយទាក់ទិនដល់ការវាយប្រហាដោយអាវុធគីមីនៅឡើយ។ ក្នុងពេលនោះ
អ.ស.ប.​ និងបណ្ដាមហាអំណាចបានដាស់តឿនអ្នកសង្គេតការ អនុវត្តការត្រួតពិនិត្យនៅ
ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ