ស៊ីរីបដិសេធការចោទប្រកាន់របស់អាមេរិកអំពីការប្រើប្រាស់អាវុធគីមី

(VOVWORLD) - នាថ្ងៃទី ៣ កុម្ភៈ ក្រសួងការបរទេសស៊ីរីបានបដិសេធការចោទ ប្រកាន់របស់អាមេរិកថា៖  ប្រទេសមជ្ឈឹមបូព៌ារនេះបានប្រើប្រាស់អាវុធគីមីក្នុង ការវាយប្រហារទៅលើតំបន់ដែលកំលាំងប៉ះបោរទន្ទ្រានកាន់កាប់នៅប៉ែកខាង កើត Ghouta ភាគខាងកើតរដ្ឋធានី Damascus ហើយចាត់ទុកនេះគឺជាការចោទ ប្រកាន់ «ខុសឆ្គង» និងគ្មាមូលដ្ឋានទេ។ 
 
ស៊ីរីបដិសេធការចោទប្រកាន់របស់អាមេរិកអំពីការប្រើប្រាស់អាវុធគីមី  - ảnh 1 ស៊ីរីបដិសេធការចោទប្រកាន់របស់អាមេរិកអំពីការប្រើប្រាស់អាវុធគីមី 

(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ ក្រសួងការបរទេសស៊ីរីបានបដិសេធការចោទ ប្រកាន់របស់អាមេរិកថា៖  ប្រទេសមជ្ឈឹមបូព៌ារនេះបានប្រើប្រាស់អាវុធគីមីក្នុង ការវាយប្រហារទៅលើតំបន់ដែលកំលាំងប៉ះបោរទន្ទ្រានកាន់កាប់នៅប៉ែកខាង កើត Ghouta ភាគខាងកើតរដ្ឋធានី Damascus ហើយចាត់ទុកនេះគឺជាការចោទ ប្រកាន់ «ខុសឆ្គង» និងគ្មាមូលដ្ឋានទេ។ ក្រសួងការបរទេសស៊ីរីបានសង្កត់ធ្ងន់ថា៖ ការចោទប្រកាន់របស់អាមេរិកដែលត្រូវបាននាំចេញនាពេលនេះ អាចបំផ្លាញ ចោលការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅស៊ីរីតាមរយៈសន្តិវិធីដែលមិនត្រូវការ ធ្វើអន្តរាគមន៍របស់ប្រទេសខាងក្រៅ។ រដ្ឋាភិបាលស៊ីរីបានអះអាងជាថ្មីម្តងទៀត នូវទស្សនៈប្រឆាំងការប្រើប្រាស់អាវុធគីមី ហើយប្រទេសនេះបានប្រគល់ឃ្លាំង អាវុធគីមីទាំងអស់សំរាប់អង្គការហាមឃាត់អាវុធគីមី (OPCW) ហើយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ