ស៊ីរិប្រកាសនឹងចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស

(VOVWORLD) - ថ្លែងមតិនៅសន្និសីទ អ.ស.ប. លើកទី ២៣ ស្តីអំពីបំរ៉ែបំរួលអាកាសធាតុ (COP23) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ៧ វិច្ឆិកា តំណាងគណៈប្រតិភូស៊ីរីបានឲ្យដឹងថា៖ ប្រទេសនេះកំពុងរៀបចំផែនការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុសំដៅរាំងស្កាត់កំណើនសីតុណ្ហភាពតាមរយៈការកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល។ 
ស៊ីរិប្រកាសនឹងចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស  - ảnh 1 ស៊ីរិប្រកាសនឹងចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស 

(VOVworld) – ថ្លែងមតិនៅសន្និសីទ អ.ស.ប. លើកទី ២៣ ស្តីអំពីបំរ៉ែបំរួលអាកាសធាតុ (COP23) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ៧ វិច្ឆិកា តំណាងគណៈប្រតិភូស៊ីរីបានឲ្យដឹងថា៖ ប្រទេសនេះកំពុងរៀបចំផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុសំដៅរាំងស្កាត់កំណើនសីតុណ្ហភាពតាមរយៈការកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល។ តំណាងរបស់ស៊ីរីក៏បានសង្កត់ធ្ងន់ដែរថា៖ សហគមន៍អន្តរជាតិគប្បីសាមគ្គីសហប្រតិបត្តិការជាមួយគ្នាដើម្បីគោលដៅនេះ ព្រមទាំង អំពាវនាវឲ្យអាមេរិកចូលរួមកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ តាមអ្នកនាំពាក្យគណៈលេខាធិការ អ.ស.ប. ទទួលបន្ទុកបំរ៉ែបំរួលអាកាសធាតុ ថា៖ ស៊ីរីមិនទាន់ផ្ញើឯកសារជាផ្លូវការណាមួយអំពីផែនការពោលខាងលើនៅឡើយ។ ក្នុងពេលនោះ សហគមន៍អន្តរជាតិស្វាគមន៍សេចក្តីសម្រេចរបស់ស៊ីរី៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ