សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ - ảnh 1
សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (VOV)

        Vovworld-នាថ្ងៃទី៣០មេសា​បណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗលើប្រទេស
​ជា​​ច្រើន​លើពិភពលោកបានចុះផ្សាយអត្ថបទសសេរស្ដីពីពិធីរំលឹកខួបលើកទី​
៤០​នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិវៀតណាម។

        បណ្ដាកាសែតធំៗរបស់ឡាវក្នុងប៉ុន្មានថ្ងៃកន្លងមកបានចុះផ្សាយអត្ថបទ​
សសេរស្ដីពីអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសា សមិទ្ធិអភិវឌ្ឍន៍​សេដ្ឋកិច្ច
សង្គមរបស់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែក។​ តាម
កាសែតធំៗរបស់ឡាវថា ជ័យជំនះទី៣០មេសាគឺជាជ័យជំនះនៃ​ចំណងសាមគ្គីភាព
តស៊ូរបស់ប្រជាជននៃប្រទេសទាំង៣វៀតណាម-ឡាវនិង​កម្ពុជាជាភាតរៈ។

        នាថ្ងៃទី៣០មេសា​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានដក​ស្រង់​
សន្ទរកថារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅពិធី​មីទ្ទីង​នៅ
ទីក្រុងហូជីមិញដែលអះអាងថា ទិវាទី៣០មេសាឆ្នាំ១៩៧៥បាន​គូស​សម្គាល់ជំពុក
ថ្មីក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិដ៏ភ្លឺស្វាងរបស់វៀតណាម។

        អត្ថបទសសេរដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក​
បាន​អះអាងថា ក្រុមរថតង់ឈានទៅទីក្រុង Sai Gon បុកដួលខ្លោងទ្វា​នៃ​វិមាន
​ឯករាជ្យ​ជា​ជ័យជំនះដ៏មហិមារចំពោះកំលាំងបដិវត្តន៍ដែលបានដំណើរ​ការ​តស៊ូក្នុង
​អំឡុងជាង១ទស្សវត្សប្រឆាំងនឹងចក្រពត្តិអាមេរិក។ អត្ថបទ​សសេរ​បានដកស្រង់​
ពាក្យ​របស់ទាហានអាមេរិកម្នាក់ដែលបានចូលរួមពិធីមីទ្ទីងសម្ដែងការអៀនខ្មាស់
ដោយអ្វីៗដែលទាហានអាមេរិកបានបណ្ដាលឡើងនៅវៀត​ណាម។ អត្ថបទសសេរ
ដែល​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP របស់​បារាំងបានសង្កត់ធ្ងន់ទៅ​លើ
រាល់​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរដែលទាហានអាមេរិកដែល​បណ្ដាលឡើងសំរាប់ប្រជាជនវៀត
ណាម​ក្នុងនោះមានករណីត្រូវជាតិគីមីពុល​ព័ណ៌លឿងទុំ Dioxin។ អត្ថបទសសេរបាន
​ដកស្រង់​ពាក្យរបស់ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius ថា​
ប្រជាជនអាមេរិកចាំនិង​គោរព​អតីតកាលប៉ុន្តែឆ្ពោះទៅអនាគតនិងកសាងអនាគត​
ដោយផ្អែកលើ​អតីតកាលនេះ។ ​លោកបានអះអាងថា​ទំនាក់ទំនងរវាងអាមេរិកនិង​
វៀត​ណាម​​កាន់​តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ