សារព័ត៌មានអន្តរជាតិវាយតម្លៃអំពីជោគជ័យរបស់មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019

(VOVWORLD) - ក្រោយរយៈពេលបីថ្ងៃធ្វើការដោយបានឆ្លងកាត់កម្មវិធីពិភាក្សាច្រើននោះ នាថ្ងៃទី១៤ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធ Tam Chuc (ស្រុក Kim Bang ខេត្ត Ha Nam) មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីសារព័ត៌មានអន្តរជាតិ។

លើគេហទំព័រ Buddhistdoor Global របស់ហ៊ុងកុង (ចិន) បានចុះផ្សាយថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិលើកទី១៦ បានបញ្ចប់ប្រកបដោយជោគ ជ័យ។ យោងតាមអត្ថបទ នេះគឺជាវេទិកាសម្រាប់តំណាងសាសនានៃប្រទេសនានា ធ្វើការពិភាក្សាអំពីភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ ដើម្បីសន្តិភាពប្រកបដោយចីរភាព និងវិធីសាស្ត្រអភិក្រមរបស់ព្រះពុទ្ធអំពីគ្រួសារសុខដុមរម្យនា ថែរក្សាសុខភាពនិងសង្គមប្រកបដោយនិរន្តរភាព អំពីការអប់រំសីលធម៌សកលលោក បដិវត្តន៍ឧស្សាហកម្ម៤.០ និងវិធិសាស្ត្រអភិក្រមរបស់ព្រះពុទ្ធសាសនាអំពីការប្រើប្រាស់ដោយមានការទទួលខុសត្រូវនិងការអភិវឌ្ឍដោយចីរភាព។

ក្នុងថ្ងៃដដែល គេហរទំព័រ AsiaNewsNetwork បានផ្សព្វផ្សាយនូវប្រធានបទស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបានលើកត្រដែតក្នុងក្របខ័ណ្ឌនៃ Vesak 2019។ ក្រោមប្រធានបទ “ព្រះពុទ្ធសាសនាឆ្ពោះទៅការសមស្របជាមួយនឹងបដិវត្តន៍ឧស្សា ហកម្ម៤.០” អត្ថបទនេះបានដកស្រង់មតិរបស់តំណាងសាសនានៃប្រទេសជាច្រើន អំពីវិធីសាស្ត្រសមស្របជាមួយបដិវត្តន៍៤.០របស់ពុទ្ធសាសនា និងការប្រើប្រាស់បច្ចេកវិទ្យា សំដៅអភិរក្សនូវតម្លៃរបស់ព្រះពុទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ