សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុង​ APEC

(VOVWORLD) - ក្នុងឱកាសសន្និសីទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីនហ្វិក APEC ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម កាសែតកម្ពុជា «រស្មីកម្ពុជា» នាថ្ងៃទី ៥ វិច្ឆិកា បានផ្សាយអត្ថបសរសេរ ក្រោមប្រធានបទ «វៀតណាម - ប្រទេសម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ទ្វីបអាស៊ី-ប៉ាស៊ីហ្វិក»។ 
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុង​ APEC  - ảnh 1 សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាម 

(VOVworld) - ក្នុងឱកាសសន្និសីទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីនហ្វិក APEC ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម កាសែតកម្ពុជា «រស្មីកម្ពុជា» នាថ្ងៃទី ៥ វិច្ឆិកា បានផ្សាយអត្ថបសរសេរ ក្រោមប្រធានបទ «វៀតណាម - ប្រទេសម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ទ្វីបអាស៊ី-ប៉ាស៊ីហ្វិក»។ អត្ថបទសរសេរវិភាគដ៏ជ្រាលជ្រៅអំពី APEC ក៏ដូចជា គោលនយោបាយកិច្ចការបរទេសតួនាទីនិងឋានៈរបស់វៀតណាមក្នុងឋានៈរបស់ប្រទេសម្ចាស់ផ្ទះ APEC លើកនេះ។ តាមនោះ APEC ឆ្នាំ ២០១៧ នឹងជាភ័ស្តុតាងរស់រវើក សំរាប់ដំណើរការលើកកំពស់កំរិតកិច្ចការបរទេសពហុភាគីនិងការធ្វើសមាហរណកម្ម អន្តរជាតិទូលំទូលាយរបស់វៀតណាម។ វាយតំលៃអំពីទំនាក់ទំនង APEC-វៀតណាម អត្ថបទសរសេរបានបញ្ជាក់ថា៖ នាបច្ចប្បន្ន APEC បន្តជាវេទិការសហប្រតិបត្តិការ សំខាន់ជួរមុខរបស់វៀតណាមក្នុងដំណាក់កាលសមាហរណកម្មអន្តរជាតិ ហើយជាទី កន្លែងប្រមូលផ្តុំដៃគូចំនួន ១៣ ក្នុងចំណោមដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចំនួន ២៥  របស់វៀតណាម។ នាថ្ងៃដដែល គេហទំព័ណ៌ Acercandoaciones.com របស់អាហ្សង់ទីនក៏បានចេញផ្សាយអត្ថបទសរសេរក្រោមប្រធានបទ «វៀតណាម និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ