សារព័ត៌មានអាល្លឺម៉ង់៖ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue បង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម

(VOVWORLD) - កាសែត ពិភពលោកក្មេង (Junge Welt) របស់អាល្លឺម៉ង់ កាលពីថ្ងៃទី១០ ខែកញ្ញា បានចុះផ្សាយអត្ថបទឲ្យដឹងថា ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅសភាអឺរ៉ុប (EP) និងបែលហ្ស៊ិក បន្ទាប់ពីចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥នៅអូទ្រីស។

សារព័ត៌មានអាល្លឺម៉ង់៖ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue បង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម - ảnh 1កាសែត Junge Welt របស់អាល្លឺម៉ង់ ចុះផ្សាយអត្ថបទស្ដីពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
អត្ថបទនេះសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ EU ក្នុង ប្លុកអាស៊ាន ខណៈដែល EU ជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនបរទេសដ៏ធំ បំផុតនៅវៀតណាម ដោយមានដើមទុនវិនិយោគដោយផ្ទាល់សម្រេចបាន ៦,១ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។
យោងតាមអត្ថបទ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ត្រូវបានចាត់ទុកថា សម្រេចបានជោគជ័យអំពីខ្លឹមសារនិង លទ្ធផលនៃជំនួបធ្វើការនានា ហើយ វៀតណាមបានបង្ហាញឲ្យឃើញថា ខ្លួនគឺជាដៃគូ មានសមត្ថភាព។ អត្ថបទវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋសភាវៀត ណាមបានបង្ហាញគោលនយោបាយកិច្ចការបរទេសនិងសេដ្ឋកិច្ចដ៏សម្បូរបែបនិង ឯករាជ្យរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ