សារព័ត៌មានឥណ្ឌូនេស៊ីជូនច្បាស់លំអិតស្ដីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក Joko Widodo

(VOVWORLD) - ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា បានទាក់ទាញការ យកចិត្តទុកដាក់ជាច្រើនរបស់សាធារណៈមតិឥណ្ឌូនេស៊ី។
សារព័ត៌មានឥណ្ឌូនេស៊ីជូនច្បាស់លំអិតស្ដីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក Joko Widodo - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖ TTXVN)


មជ្ឈដ្ឋានមន្ត្រីឥណ្ឌូ នេស៊ីបានវាយតំលៃថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ចំពោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូនេស៊ី វៀតណាម ដែលជំរុញកិច្ចសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរ ពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបតិ្តការអំពីសមុទ្រ របរនេសាទ និងដំណើរការចរចាអំពីការកំណត់ តំបន់សេដ្ឋកិច្ចផ្ដាច់មុខរវាងប្រទេសទាំងពីរផងដែរ។

        ទីភ្នាក់ងារសារព័ត៌មាន Antara និងកាសែត Jakarta Post បានចុះផ្សាយថា នៅក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅទីក្រុងហា ណូយ ប្រធានាធិបតីលោក Widodo បានស្នើឲ្យរដ្ឋាភិបាលវៀតណាមដករាល់ របាំងពាណិជ្ជកម្មនានារវាងប្រទេសទាំងពីរ។ លោកក៏បានសម្ដែងនូវគោល បំណងថា នឹងមានវិនិយោគិនឥណ្ឌូនេស៊ីជាច្រើនថែមទៀតមកបណ្ដាក់ទុននៅវៀតណាម។

        កាសែតឥណ្ឌូនេស៊ីជាច្រើនបានចុះផ្សាយព័ត៌មានស្ដីពីកិច្ចព្រមព្រៀងនិង អនុស្សរណៈយោគយល់គ្នា (MoU) ដែលបានសម្រេចក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ច ក្នុងនោះមាន MoU ស្ដីពីកិច្ចសហប្រតិបតិ្តការទេសចរណ៍ របរនេសាទ សុខាភិបាល ផែនការធ្វើសកម្មភាពដំណាក់កាល២០១៩-២០២៣ និងកិច្ចព្រម ព្រៀងសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ