ស៊ីរីពន្យាពេលយន្តការឈប់បាញ់នៅជុំវិញ Damascus ថែម៤៨ម៉ោងទៀត

ស៊ីរីពន្យាពេលយន្តការឈប់បាញ់នៅជុំវិញ Damascus ថែម៤៨ម៉ោងទៀត - ảnh 1
ពលរដ្ឋមួយនាក់រងរបួសក្នុងការវាយប្រហារតាមជើងអាកាសនៅទីក្រុង Aleppo របស់ស៊ីរី នាថ្ងៃទី២៩ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ ឧសភា កាណាល់ទូរទស្សន៍ជាតិស៊ីរីបានដកស្រង់សេចក្ដី
ប្រកាសរបស់កងទ័ពប្រទេសនេះឲ្យដឹងថា ថ្នាក់ដឹកនាំស៊ីរីនិងភាគីប្រឆាំងរួមជាមួយ
អាមេរិកនិងរុស្ស៊ីបានឯកភាពពន្យាពេលបន្ថែម៤៨ម៉ោងឲ្យយន្តការឈប់បាញ់នៅ
តំបន់ជាយរដ្ឋធានី Damascus រហូតដល់ម៉ោង១ ថ្ងៃទី៤ ឧសភា។នាថ្ងៃដដែលទីភ្នាក់
ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់ ឧត្តមសេនីយ៍កងទ័ពរុស្ស៊ីលោក
 Sergei Kuralenko ដោយបញ្ជាក់ព័ត៌មានពោលខាង លើរបស់កងទ័ពស៊ីរី។លោក
Kuralenko បានឲ្យដឹងថែមទៀតថា ការចរចារដើម្បី បញ្ជូលខេត្ត Aleppo របស់ស៊ីរី
នៅក្នុងយន្តការឈប់បាញ់នេះនៅកំពុងប្រព្រឹត្តទៅជាបន្ត។ មុននោះ អាមេរិកនិង
រុស្ស៊ីបានឯកភាពលើយន្តការឈប់បាញ់មួយនៅស៊ីរីចាប់ តាំងពីរាត្រីថ្ងៃទី២៩
មេសា ដែលត្រូវបានអនុវត្តន៍នៅតំបន់នានានៅ Latakia នៅ តំបន់ជាយទីក្រុង
Damascus៕

ប្រតិកម្មទៅវិញ

ផ្សេងៗ