សារលិខិត​ឆ្នាំថ្មី ឆ្នាំ ២០២៤​៖ ប្រធានរដ្ឋ​ចិន បញ្ជាក់ពីគោលដៅនៃការធ្វើទំនើបកម្មប្រទេស

(VOVWORLD) - នៅក្នុងសារលិខិតឆ្នាំថ្មីឆ្នាំ ២០២៤ របស់ខ្លួន កាលពីថ្ងៃទី ៣១ ខែធ្នូ ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងពីសមិទ្ធិផលដែលប្រទេសសម្រេចបាននាពេលថ្មីៗនេះ ព្រមទាំងបានកំណត់គោលដៅធ្វើទំនើបកម្មប្រទេស សំដៅឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងយូរអង្វែង។ 
សារលិខិត​ឆ្នាំថ្មី ឆ្នាំ ២០២៤​៖ ប្រធានរដ្ឋ​ចិន បញ្ជាក់ពីគោលដៅនៃការធ្វើទំនើបកម្មប្រទេស - ảnh 1ប្រធានរដ្ឋចិន លោក Xi Jinping  អានសារលិខិតអបអរឆ្នាំថ្មី ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

វាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចកាលពីឆ្នាំកន្លងទៅ ប្រធានរដ្ឋ ចិន លោក Xi Jinping បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនបានជំនះលើការលំបាក មានភាពធន់ល្អ និងមានភាពស្វាហាប់ជាងមុន។ បន្ទាប់ពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត COVID-១៩ សេដ្ឋកិច្ចបានរក្សាសន្ទុះនៃការងើបឡើងវិញ និងធ្វើឱ្យមានវឌ្ឍនភាពជាលំដាប់ក្នុងការបន្តការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅឆ្នាំ ២០៣០។

ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា ប្រទេសចិនពង្រឹងនិងពង្រីកសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដោយខិតខំដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងយូរអង្វែង។ លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិននឹងជំរុញដំណើរការទំនើបកម្មប្រទេស តាមរយៈការពន្លឿនការសាងសង់គំរូអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងបន្តគោលដៅអភិវឌ្ឍន៍ និងការការពារសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ