សៀរ៉ាឡេអូនមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយវៀតណាម

(VOVWORLD) - លោកប្រធានាធិបតី Julius Maada Bio បានសម្ដែងគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយ វៀតណាម ទទួលបានការជួយផ្ទេរប្រគល់ វឌ្ឍនភាពវិទ្យាសាស្ត្រដ៏ជឿនលឿនលើដំណាំស្រូវ ចែករំលែកបទពិសោធន៍ក្នុងការ ដោះស្រាយបញ្ហាកៀរគរធនធានឯកជន គួបផ្សំនឹងការដោះស្រាយបញ្ហាធារា សាស្ត្រ យន្តូបនីយកម្មសិកម្ម ទៅក្នុងវិស័យផលិតស្រូវ។

សៀរ៉ាឡេអូនមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយវៀតណាម - ảnh 1ថ្នាក់ដឹកនាំវិទ្យាស្ថានស្រូវតំបន់ដីសណ្តទន្លេ Cuu Long ទទួលស្វាគមន៍លោកប្រធានាធិបតីសៀរ៉ាឡេអូននិងលោកជំទាវដែលអញ្ជើញមកទស្សនា។ (រូបថត៖ VNA)
នារសៀលថ្ងៃទី១៨ ខែមីនា លោកប្រធានាធិបតី Julius Maada Bio រួមជាមួយ លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសៀរ៉ាឡេអូន បានអញ្ជើញទៅ ទស្សនាវិទ្យាស្ថានស្រូវតំបន់ដីសណ្តទន្លេ Cuu Long និងរោងចក្រកែច្នៃជលផលមហា សមុទ្រឥណ្ឌា នៅទីក្រុង Can Tho។
លោកប្រធានាធិបតី Julius Maada Bio បានសម្ដែងគោលបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្មជាមួយវៀតណាម ទទួលបានការជួយផ្ទេរប្រគល់ វឌ្ឍនភាពវិទ្យាសាស្ត្រដ៏ជឿនលឿនលើដំណាំស្រូវ ចែករំលែកបទពិសោធន៍ក្នុងការ ដោះស្រាយបញ្ហាកៀរគរធនធានឯកជន គួបផ្សំនឹងការដោះស្រាយបញ្ហាធារាសាស្ត្រ យន្តូបនីយកម្មសិកម្ម ទៅក្នុងវិស័យផលិតស្រូវ។
នាថ្ងៃដដែល លោកប្រធានាធិបតី Julius Maada Bio រួមជាមួយលោកជំទាវ និង គណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសៀរ៉ាឡេអូន បានអញ្ជើញទៅទស្សនាខ្សែ សង្វាក់ផលិត-កែច្នៃត្រីត្រានៃរោងចក្រកែច្នៃជលផលមហាសមុទ្រឥណ្ឌានៅក្នុង មណ្ឌលឧស្សាហកម្ម Thot Not ទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ