សាលក្រមនៃករណី Monsanto បង្កើតក្ដីសង្ឈឹមអំពីករណីប្ដឹង ជាតិ គីមីពុលពណ៌លឿងទុំ/dioxin របស់វៀតណាម

(VOVWORLD) -នៅប្រទេសវៀតណាម និងតំបន់មួយចំនួននៅលើពិភពលោក ឈ្មោះ Monsanto តែងតែត្រូវបានផ្សារភ្ជាប់នឹងជាតិពុល dioxin ដែលត្រូវបានកងទ័ពអាមេរិកបានប្រើប្រាស់ ដូចជាថ្នាំកំចាត់ស្មៅក្នុងសម័យសង្គ្រាម។ 
សាលក្រមនៃករណី Monsanto បង្កើតក្ដីសង្ឈឹមអំពីករណីប្ដឹង ជាតិ គីមីពុលពណ៌លឿងទុំ/dioxin របស់វៀតណាម - ảnh 1 នរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin

នាឆ្នាំ២០០៤ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមបានដាក់ពាក្យបណ្ដឹងទៅក្រមហ៊ុនផលិតជាតិគីមីអាមេរិកចំនួន ៣៧ ក្នុងនោះ មានក្រុមហ៊ុន Monsanto ផង។ នាថ្ងៃទី ១៨ មេសា ឆ្នាំ២០១៧ តុលាការអន្តរជាតិទទួលបន្ទុក Monsanto នៅទីក្រុង ឡាអេ ប្រទេសហូឡង់បានប្រកាសសេចក្ដីសន្និដានដែលថា ក្រុមហ៊ុន Monsanto បានបំផ្លិចបំផ្លាញបរិស្ថាន បង្កការខូចខាតឲ្យប្រជាជនវៀតណាម។ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉កនាពេលថ្មីៗនេះ លោកស្រី Merle Ratner អ្នកសម្របសម្រួលនៃអង្គការចលនាជួយឧបត្ថម្ភ និងមានការទទួលខុសត្រូវចំពោះជនរងគ្រោះដោយសារជាតិ គីមីពុលពណ៌លឿងទុំ/ dioxin របស់វៀតណាមបានឲ្យដឹងថា សាលក្រមរបស់តុលាការរដ្ឋ California ដែលសំណូមពរឲ្យក្រុមហ៊ុន Monsanto សងវិញពីការខូចខាតជាទឹកប្រាកចំនួន 289 លានដុល្លារអាមេរិក ឲ្យលោក Dewayne Johnson ជាអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ដោយលោកប្រើប្រាស់ថ្នាំ Roundup របស់ Monsanto ក្នុងការថែរទាំ សួនច្បារនៅសាលារៀនអស់រយៈពេលជិត 30 ឆ្នាំកន្លងទៅ គឺមានលក្ខណប្រវត្តិសាស្ត្រ ហើយនឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាស់ដល់ករណីបណ្ដឹងស្រដៀងនេះ ទៅលើក្រុមហ៊ុន Monsanto ដែរ។ លោកស្រីក៏ធ្លាប់ប្រកៀកស្មាជាមួយសមាគនជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ក្នុងករណីបណ្ដឹងទៅលើក្រុមហ៊ុនជាតិគីមីអាមេរិក ក្នុងរយៈពេលច្រើនឆ្នាំ។ លោកស្រីបានអះអាងថានឹងបន្តបំពេញបែបបទគតិយុត្តដើម្បីចាប់បង្ខំឲ្យបណ្ដាក្រុមហ៊ុនជាតិគីមីពុលអាមេរិកត្រុវសងសំណងឲ្យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។

សម្ព័ន្ធក្រុមហ៊ុន Monsanto របស់អាមេរិក គឺជាអ្នកផ្តត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំឲ្យកងទ័ពជើងអាកាសអាមេរិកក្នុងសង្គ្រាមនៅវៀតណាម។ នៅវៀតណាមមានជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin ប្រមាណ 4,8 លាននាក់៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ