សិល្បៈច្រៀង Bai choi របស់ ខេត្ត Quang Nam ទទួលប័ណ្ណបេតិកភណ្ឌ វប្បធម៌ពិភពលោក

(VOVWORLD) -នាយប់ថ្ងៃទី៧ ខែឧសភា នៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគខាងកណ្តាលវៀតណាម) បានប្រារព្ធះពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលទទួលស្គាល់សិល្បៈច្រៀង Bai choi ភាគកណ្ដាលវៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក។
សិល្បៈច្រៀង Bai choi របស់ ខេត្ត Quang Nam ទទួលប័ណ្ណបេតិកភណ្ឌ វប្បធម៌ពិភពលោក - ảnh 1 សិល្បៈច្រៀង Bai choi របស់ ខេត្ត Quang Nam ទទួលប័ណ្ណបេតិកភណ្ឌ វប្បធម៌ពិភពលោក

នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៧ នៅក្នុងសម័យប្រជុំលើកទី ១២ របស់ គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារ បេតិកភ័ណ្ឌវប្បធម៍អរូបីរបស់អង្គការ UNESCO បានប្រពឹត្តទៅនៅកោះ Jeju ប្រទេសកូរ៉េខាងត្បូង។ នៅទីនេះ កេរដំណែលនៃ " សិល្បៈច្រៀង Bai choi ភាគកណ្តាលវៀតណាម" ត្រូវ បានចុះបញ្ជី ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ ដែលតំណាងឱ្យមនុស្សលោក។នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានបញ្ជាក់ពី អត្តសញ្ញាណវប្បធម៍ជាច្រើនសម្បូរបែបរបស់ប្រជាជនវៀតណាម។ លោក Le Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យ ដឹងថា៖  “យើងខ្ញុំមានគោលនយោបាយដើម្បីលើកទឹកចិត្តដល់ប្រជាជននៅគ្រប់មូលដ្ឋានក្នុងការថែរក្សាការច្រៀង Bai choi ដោយសិក្សាសំដែង និងបន្តអភិរក្សឲ្យបាន យូរអង្វែងដោយបង្រៀនពីសិល្បករជំនាន់មុនដល់ជំនាន់ក្រោយ។ ទន្ទឹមនេះ យើងលើកតម្កើងកេរិ៍ឈ្មោះនិងលើកកម្ពស់តម្លៃសិល្បៈច្រៀង Bai choi ដើម្បីជួយឲ្យវប្បធម៌ឲ្យកាន់តែរីកចម្រើននិងបង្ករភាពងាយស្រួលសម្រាប់ផភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាការសំដែងសិល្បៈ Bai choi នៅខេត្ត Quang Nam ក៏ដូជា នៅទីក្រុង Hoi An - បេតិកភណ្ឌវប្បធម៌ពិភពលោក នាពេលអនាគត ។

ក្នុងពិធីទទួលប័ណ្ណនេះ ក៏មានសកម្មភាពយ៉ាងរស់រវើកផ្សេងៗទៀតរួមមានការ ដង្ហែក្បួនរនៅតាមដងផ្លូវបុរាណដោយមានាករចូលរួមរបស់សិល្បករ សិល្បការិនី តួរសំដែងយ៉ាងច្រើនកុះករ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ