ស្វាយសំបកពណ៌បៃតង Son La ត្រូវបាននាំចេញជាលើកដំបូងទៅកាន់ប្រទេសអង់គ្លេស

(VOVWORLD) -   ស្វាយសំបកពណ៌បៃតងចំនួន ៣ តោនក្នុងតំបន់ដាំដុះ Yen Chau ខេត្ត Son La ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ២០ ខែមីនា។ នេះគឺជាស្វាយមួយឡូត៍ស្វាយដំបូងបង្អស់របស់ខេត្ត Son La ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ស្វាយសំបកពណ៌បៃតង Son La ត្រូវបាននាំចេញជាលើកដំបូងទៅកាន់ប្រទេសអង់គ្លេស - ảnh 1  ស្វាយសំបកពណ៌បៃតងនៅស្រុក Yen Chau ខេត្ត Son La

ប្រការនេះបានបើកឱកាសថ្មីក្នុងការអះអាងពីពាណិជ្ជសញ្ញានិងបង្កើតទិន្នផល ស្ថេរភាពសម្រាប់ស្វាយវៀតណាម។ ដើម្បីបំពេញតាមស្ដង់ដារក្នុងការនាំចេញស្វាយទៅកាន់ទីផ្សារចក្រភពអង់គ្លេស ផ្លែស្វាយត្រូវឆ្លើយតបតាមតម្រូវការយ៉ាងត្បិតត្បៀតពីគេ ពោលគឺត្រូវតែទទួលការថែទាំតាមដំណើរការស្អាត ដោយមិន ប្រើថ្នាំកំចាត់ស្មៅឬថ្នាំភ្ញោចនោះឡើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ