ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានក្រុម ប្រឹក្សាជាតិសហព័ន្ធស្វីស លោក Martin Candinas ដែលមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។ បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានជួបពិភាក្សាការងារគ្នា។

ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងតំបន់ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សាជាតិសហព័ន្ធស្វីស លោក Martin Candinas។ (រូបថត៖ quochoi.vn)
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រពៃណីជាមួយស្វីស ថ្លែងអំណរគុណចំពោះស្វីសដែលបានផ្តល់ជំនួយឥតសំណង (ODA) ជាង ៦០០ លានដុល្លារអាមេរិកដល់វៀតណាម ក្នុងដំណាក់កាល ១៩៩១-២០២១ ហើយជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការកម្រិតបក្ស រដ្ឋ និងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមកំពុងផ្លាស់ប្តូរគោលនយោបាយក្នុងការទាក់ទាញការវិនិយោគពីបរទេស ដោយ ផ្តល់អាទិភាពដល់វិស័យដែលមានបច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន ហើយ ប្រការនេះគឺសមស្របបំផុតសម្រាប់សហគ្រាសស្វីស។ លោកប្រធានរដ្ឋសភាសង្ឃឹម ថា ភាគីទាំងពីរនឹងចរចាឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបនាពេលឆាប់ៗនេះ។
រីឯខ្លួនវិញ ប្រធានសភាជាន់ទាបស្វីស លោក Martin Candinas បានសង្កត់ធ្ងន់ ថា ប្រទេសស្វីសស្វាគមន៍ការសន្យារបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ហើយត្រៀមខ្លួនជាស្រេចរួមដំណើរ និង ជួយឧបត្ថម្ភវៀតណាមក្នុងការការពារបរិស្ថាន និងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ។ ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុង តំបន់ ហើយមានបំណងថា នឹងសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបនៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ