ស្វីសបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

ស្វីសបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន - ảnh 1
រូបថតៈ អ៊ូនធ្វើណែត


(VOVworld)-រដ្ឋលេខាធិការទទួលបន្ទុកសេដ្ឋកិច្ចរបស់ស្វីស​លោកស្រី Marie –
Gabrielle Ineichen-Fleisch នាថ្ងៃទី២០មេសា បានមានដំណើរទស្សនកិច្ចជាផ្លូវ ការនៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) និង មានជំនួបជាមួយអគ្គលេខាធិការរងរបស់អាស៊ាន បណ្ឌិត Lim
Hong Hin។ នៅក្នុងជំនួបនេះ លោក Lim Hong Hin បានវាយតម្លៃខ្ពស់ចំពោះការ
យកចិត្តទុកដាក់ របស់ស្វីស ដែលមានបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ចជាមួយ អាស៊ាន។ នៅទីនេះ លោកស្រីរដ្ឋលេខាធិការស្វីសបានវាយតម្លៃខ្ពស់
ចំពោះរាល់ការខំប្រឹង ប្រែងក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអះ
អាងជាថ្មីម្តងទៀត នូវការ​យកចិត្តទុកដាក់របស់ស្វីស សំដៅបង្កើនថែមទៀត
ទំនាក់ទំនងជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ានជាពិសេសក្នុងកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ