សិស្សានុស្សិសជិត៦៩០ពាន់នាក់ចូលរួមការប្រឡង់ចូលមហាវិទ្យាល័យសាលាជាន់ខ្ពស់វគ្គទី១ឆ្នាំ២០១៣។

សិស្សានុស្សិសជិត៦៩០ពាន់នាក់ចូលរួមការប្រឡង់ចូលមហាវិទ្យាល័យសាលាជាន់ខ្ពស់វគ្គទី១ឆ្នាំ២០១៣។ - ảnh 1
សិស្សានុស្សិសជិត៦៩០ពាន់នាក់នៅទូទាំងប្រទេសបានចាប់ផ្ដើមថ្ងៃប្រឡង់ដំបូងនៃវគ្គទី១ចូល
មហាវិទ្យាល័យ (vov.vn)


        VOV-នាថ្ងៃទី៤កក្កដាសិស្សានុស្សិសជិត៦៩០ពាន់នាក់នៅទូទាំងប្រទេស​
បាន​ចាប់ផ្ដើមថ្ងៃប្រឡង់ដំបូងនៃវគ្គទី១ចូលមហាវិទ្យាល័យ(បានប្រព្រឹត្តទៅក្នុង
រយៈពេល២ថ្ងៃ ទី៤និង​ទី៥កក្កដា)។ គណិតវិទ្យាក្នុងរយៈពេលធ្វើ១៨០នាទីជា
មុខវិជ្ជាប្រឡងដំបូង​របស់​វគ្គទី១។ បេក្ខជន Hoang Chi Sy ប្រឡងចូលវិទ្យាស្ថាន
រដ្ឋបាលបានឲ្យដឹងថា៖

        “វិញ្ញាសារឆ្នាំនេះមានកំរិតពិបាកប្រហាក់ប្រហែលនឹងឆ្នាំមុនប៉ុន្តែលទ្ធភាព​បែកចែកកំរិតសិស្សានុស្សិសល្អជាង។​ ខ្ញុំធ្វើបានពី៧០ដល់៧៥%។”

ក្នុងព្រឹកថ្ងៃទី៤កក្កដាគណៈប្រតិភូត្រួតពិនិត្យដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង
អប់រំនិងបណ្ដុះបណ្ដាល Bui Van Ga ប្រធានគណៈកម្មាធិការបញ្ជាជ្រើសរើស​
សិស្សានុស្សិស​បានទៅពិនិត្យនៅក្រុមប្រឹក្សាប្រឡង់ចំនួន២នៅទីក្រុងហាណូយ។ ​វាយតំលៃអំពីស្ថានភាពការប្រឡង់ អនុរដ្ឋមន្ត្រី Bui Van Ga បានឲ្យដឹងថា៖

        “តាមរយៈការពិនិត្យនៅក្រុមប្រឹក្សាប្រឡង់មួយចំនួននាព្រឹកថ្ងៃទី៤កក្កដា​បណ្ដាក្រុមប្រឹក្សាសុទ្ធតែប្រមូលផ្ដុំពិនិត្យដោយម៉ត់ចត់គោរពតាមការកំណត់​
ប្រឡង់សំរាប់បេក្ខជន។ បណ្ដាមេតម្រួតបានធ្វើការត្រូវនឹងតួនាទីនិងម៉ត់ចត់ មេតម្រួតដើរមើលនៅខាងក្រៅអនុវត្តត្រូវនឹងសម័ត្ថកិច្ចរបស់ខ្លួន។ ក្នុងបន្ទប់
ប្រឡង់បេក្ខជន​បានយកចិត្តទុកដាក់ធ្វើ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ