សិស្សានុសិស្សទីក្រុងហាណូយទទូលបានលទ្ធផលខ្ពស់នៅក្នុងម័យប្រឡង គណិតវិទ្យាអន្តរជាតិ WMI

(VOVWORLD) -សម័យប្រឡងនេះទាក់ទាញការចូលរួមរបស់បេក្ខជនជាង ១.៥០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ២៣ លើពិភពលោក។
សិស្សានុសិស្សទីក្រុងហាណូយទទូលបានលទ្ធផលខ្ពស់នៅក្នុងម័យប្រឡង គណិតវិទ្យាអន្តរជាតិ WMI - ảnh 1

បេក្ខជនប្រឡងចំនួនបីនាក់បានឈ្នះរង្វាន់ពេជ្រ (រូបថត: យុវជន)

សម័យប្រឡងគណិតវិទ្យាអន្តរជាតិ WMI ឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅនៅទីក្រុង ហ្វូគូអូកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែកក្កដា។ ក្រុមសិស្សានុសិស្សថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យនៃទីក្រុងហាណូយ ដែលមានសមាជិកចំនួន ៣៥ នាក់ (សិស្សានុសិស្សចំនួន ៣២ នាក់ និងគ្រូបង្រៀនចំនួន ៣ នាក់) បានតំណាងឲ្យវៀតណាមចូលរួមសម័យប្រឡងនេះ។ សម័យប្រឡងនេះទាក់ទាញការចូលរួមរបស់បេក្ខជនជាង ១.៥០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ២៣ លើពិភពលោក។

លទ្ធផលគឺ ក្រុមសិស្សានុសិស្សវៀតណាមទទួលបានលទ្ធផលដ៏ល្អប្រសើរ ដោយមានសិស្សានុសិស្សទាំង ៣២ នាក់គឺសុទ្ធតែទទួលបានពានរង្វាន់ពេជ្រ (ពានរង្វាន់ខ្ពស់បំផុត) ពានរង្វាន់មាសចំនួន ៩ ពាន់ ពានរង្វាន់ប្រាក់ចំនួន ៨ និងពានរង្វាន់សំរិទ្ធចំនួន ៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ