សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពទទួលបុណ្យេតេតឆ្នាំ មមែសប្តស័ក ២០១៥


សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពទទួលបុណ្យេតេតឆ្នាំ មមែសប្តស័ក ២០១៥ - ảnh 1
សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំសកម្មភាពទទួលបុណ្យេតេតឆ្នាំ មមែសប្តស័ក ២០១៥ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៧ កុម្ភៈ (តាមម៉ោងតំបន់ ព្រឹកថ្ងៃទី ៨ កុម្ភៈ តាមម៉ោង
ហាណូយ) អង្គទូតអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. បានរៀបចំពិធីទទួល
បុណ្យ តេតប្រពៃណីឆ្នាំមមែសប្តស័ក ២០១៥ សំរាប់ជនវៀតណាម នៅទីក្រុង
New York (អាមេរិក)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប
លោកស្រី Nguyen Phuong Nga បានអះអាងថា៖ វៀតណាមបានកំពុងនិងនឹងបន្តជា សមាជិកសកម្មមានការទទួលខុសត្រូវរបស់ អ.ស.ប. រួមចំណែកជាក់ស្តែងចូលក្នុង បណ្ដាសកម្មភាពរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុង
រឿង។ នាយប់ថ្ងៃទី ៨ កុម្ភៈ នៅរដ្ឋធានី វៀនច័ន្ទ របស់ឡាវ ស្ថានទូតវៀតណាមប្រចាំ នៅឡាវសហការជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅឡាវបានរៀបចំ
បុណ្យកាសែតអណរបក្សអំណរនិទាឃរដូវឆ្នាំមមែសប្តឆស័ក ២០១៥។ បុណ្យកា
សែតលើកនេះបានឧទ្ទេសនាមស្ថានភាពសារព័ត៌មានលើគ្រប់វិស័យដល់សហគមន៍
ជន វៀតណាមដែលកំពុងរៀនសូត្រធ្វើការនិងរស់នៅនៅឡាវ។ ថ្លែងមតិនៅទីនេះ
ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung បានឲ្យដឹងថា៖

“ជនវៀតណាមនៅឡាវសប្បាយរីករាយណាស់ក្នុងពេលដែលទទួលបានព័ត៌មានថ្មីបំ ផុតស្តីអំពីមាតុប្រទេស ជាពិសេស ក្នុង​បុណ្យតេតមមែសប្តស័ក។ ក្នុងឱកាសនេះ តាងនាមជនវៀតណាមនៅឡាវ យើងខ្ញុំសូមថ្លែងអំណរគុណបណ្ដាស្ថាប័នសារ ព័ត៌មានក្នុងប្រទេសបានផ្តល់កាសែតសំរាប់ស្ថានទូតវៀតណាមប្រចាំនៅឡាវដើម្បី រៀបចំបុណ្យកាសែតនិទាឃរដូវពិសេសសំរាប់ជនវៀតណាមនៅឡាវក្នុងបុណ្យចូល
ឆ្នាំថ្មីប្រពៃណីនេះ”

នាយប់ថ្ងៃទី ៧ កុម្ភៈ ជនវៀតណាមនៅថៃចំនួន ៧ រយនាក់បានចូលរួមរាត្រីបុណ្យ “សម្លេងចម្រៀងស្រុកកំណើត” ទទួលបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ នៅរាជធានី
បាងកក របស់ថៃ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ថៃ លោក
Nguyen Tat Thanh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាក់ស្តែងរបស់សហគមន៍
ជនវៀតណាមនៅថៃចំពោះមាតុប្រទេស ហើយអំពាវនាវឲ្យអណិកជនវៀតណាមនៅ
ទីនេះបន្តរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសគឺវប្បធម៌និងភាសា វៀតណាម។

នារសៀលថ្ងៃទី ៨ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅស្វីសបានរៀបចំពិធីទទួលបុណ្យ តេតប្រពៃណីអំណរនិទាឃរដូវឆ្នាំមមែសប្តស័ក ២០១៥។ នាថ្ងៃដដែល អណិកជន វៀតណាមនៅតំបន់រដ្ឋបាលពិសេសរបស់ចិនគឺហុងកុងនិងម៉ាកាវក៏បានរៀបចំពិធីជួប មុខទទួលបុណ្យតេតប្រពៃណី ២០១៥ ផងដែរ។

នាយប់ថ្ងៃទី ៧ កុម្ភៈ នៅរដ្ឋធានី Caracas ស្ថានទូតវៀតណាមប្រចាំនៅ Venezuela បានរៀបចំពិធីជួបមុខនិទាឃរដូវថ្មីសំរាប់កម្មាភិបាលបុគ្គលិកស្ថានទូត​ អង្គភាពអាជី​វករនិងសហគមន៍ជនវៀតណាមនៅទីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ