សហគមន៍អន្តរជាតិខិតខំការពារបរិស្ថានពិភពលោក

(VOVWORLD) -  កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយ សារជំងឺរាតត្បាតកូវីដ -១៩។

សហគមន៍អន្តរជាតិខិតខំការពារបរិស្ថានពិភពលោក - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  (រូបថត៖ Getty Images)

នៅថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំកំពូលលើកទី ២ ស្តីពីភាព ជាដៃគូ សម្រាប់កំណើនបៃតងនិងគោលដៅពិភព លោកឆ្នាំ ២០៣០ (P4G) បានប្រារព្ធនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេស និងអង្គ ការអន្តរជាតិជាង ៦០។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺរាត ត្បាតកូវីដ -១៩។

ថ្លែងក្នុងឱកាស បើកកិច្ចប្រជុំ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសផែនការរបស់ទីក្រុងសេអ៊ូលក្នុងការបង្កើនការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលរួមមានទាំងការកើនឡើងគួរឱ្យកត់សម្គាល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ សម្រាប់គម្រោងដែលស្និទ្ធស្នាលជាមួយបរិស្ថាននិងការពារអាកាសធាតុ។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូល ក្នុងការបង្កើនគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិករបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅ គឺអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

ក្នុងថ្ងៃធ្វើការទី២នៃកិច្ចប្រជុំ នៅថ្ងៃទី ៣១ ខែឧសភា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានធ្វើជាអធិបតីនៃកិច្ចពិភាក្សាកំពូលស្តីពីអព្យាក្រឹតភាពកាបូននិងកំណើនបៃតង ក្នុងនាមជាអធិបតីនៃកិច្ចប្រជុំ។ តាមគម្រោង ប្រទេសទាំងអស់នឹងអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង សេអ៊ូលនៅក្នុងពិធីបិទកិច្ចប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ