សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី

(VOVWORLD) - នាថ្ងៃទី ១៥ តុលា បេសកជនពិសេសនៃអគ្គលេខាធិការ អ.ស.ប. ប្រចាំនៅសូម៉ាលី លោក Michael Keating បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រ ហារដ៏បង្ហូរឈាមដែលបានកើតមានឡើងនាថ្ងៃទី ១៤ តុលានៅរដ្ឋធានី  Mogadishu ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៥០០ នាក់ស្លាប់និងរងរបួស ព្រមទាំង ឲ្យដឹងថា៖ សហគមន៍អន្តរជាតិនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជួយឧបត្ថម្ភប្រជាជននិងរដ្ឋាភិបាលសូម៉ាលីជំនះពុះពារលើរឿងហេតុនេះ។ 
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី - ảnh 1 សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេរវកម្មបង្ហូរឈាមនៅសូម៉ាលី

(VOVworld) – នាថ្ងៃទី ១៥ តុលា បេសកជនពិសេសនៃអគ្គលេខាធិការ អ.ស.ប. ប្រចាំនៅសូម៉ាលី លោក Michael Keating បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រ ហារដ៏បង្ហូរឈាមដែលបានកើតមានឡើងនាថ្ងៃទី ១៤ តុលា នៅរដ្ឋធានី  Mogadishu ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៥០០ នាក់ស្លាប់និងរងរបួស ព្រមទាំង ឲ្យដឹងថា៖ សហគមន៍អន្តរជាតិនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជួយឧបត្ថម្ភប្រជាជន និងរដ្ឋាភិបាលសូម៉ាលីជំនះពុះពារលើរឿងហេតុនេះ។ ប្រធានគណៈកម្មាធិការអាហ្វ្រិក លោក Moussa Faki Mahamat បានស្នើឲ្យរដ្ឋាភិបាលសូម៉ាលី «សាមគ្គីថែមទៀតនា ពេលវេលាលំបាកលំបិននេះ។ លោកបានឲ្យដឹងថែមទៀតថា៖ AU នឹងបន្តជួយឧបត្ថម្ភ រដ្ឋាភិបាលនិងប្រជាជនសូម៉ាលីក្នុងការខំប្រឹងប្រែងទទួលសន្តិភាពនិងធានាសន្តិសុខ និរន្តរភាព។ ក្នុងពេលនោះ អាមេរិក អង់គ្លេស កាណាដានិងបារាំង ក៏បានថ្កោលទោស ការវាយប្រហារពោលខាងលើព្រមទាំងអះអាងនឹងស្មារប្រកៀកកស្មារជាមួយរដ្ឋាភិបាលនិងប្រជាជនសូម៉ាស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីបានឲ្យដឹងថា៖ អាការ៉ានឹងបញ្ជូនយន្តហោះរួមជាមួយថ្នាំឱសថទៅសូម៉ាលីដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងការវាយប្រហារភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ