សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ Gaza


សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ Gaza - ảnh 1
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ Gaza (Image: VNA)


(VOVworld) – នាថ្ងៃទី ៣ សីហា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានរិះគន់យ៉ាងខ្លាំងក្លាកងទ័ពអ៊ីស្រាអែលអំពីការវាយប្រហារតម្រង់ទៅលើសាលា
រៀនមួយនៃ អ.ស.ប. នៅតំបន់ Gaza នាពេលថ្មីៗនេះ ដែលធ្វើឲ្យមនុស្សចំនួន ១០
នាក់រងរបួស។ លោក  Ban Ki Moon បានសង្កត់ធ្ងន់ថា៖ នេះគឺជាការរំលោភលើច្បាប់ មនុស្សធម៌អន្តរជាតិដ៏ធ្ងន់ធ្ងរព្រំទាំងអំពាវនាវឲ្យធ្វើការស៊ើបអង្គេតរឿងហេតុពោលខាង លើយ៉ាងឆាប់ៗ អ្នកបង្ករឿងហេតុត្រូវទទួលខុសត្រូវ​ចំពោះយុត្តិធម៌។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski បានសង្កត់ធ្ងន់ថា៖ អ៊ីស្រាអែលត្រូវឆ្លើយតបនឹងសំណូមពរនិងជៀសវាងបង្កគ្រោះថ្នាក់សំរាប់ជនស៊ីវិល។
សហភាពអឺរ៉ុប (EU) ក៏បានអំពាវនាវបញ្ឈប់អំពើហឹង្សានៅតំបន់ Gaza ភ្លាមមួយ រំពិច ហើយថ្កោលទោសការបាញ់ rocket ទៅលើអ៊ីស្រាអែលនិងរំលឹកឡើងវិញនូវសិទ្ធិ
ការពារខ្លួន​ឯងនៃប្រទេសផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសចិន លោក
Wang Yi ដែលកំពុងមានដំណើរទស្សនកិច្ចនៅអេហ្ស៊ីប បានអំពាវនាវអ៊ីស្រាអែលនិង
ចលនា Hamas បញ្ឈប់ប៉ះទង្គិចគ្នានិងដាស់តឿនអ៊ីស្រាអែលលុបចោលបទហ៊ុំព័ទ្ធ
តំបន់ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ