សហគមន៍អន្តរជាតិស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងរបស់អ៊ុយក្រែន

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Peskov បានវាយតម្លៃថា នេះជាព័ត៌មានវិជ្ជមាន ហើយបានសម្តែងក្តីសង្ឃឹមថា ភាគី ពាក់ព័ន្ធទាំងអស់នឹងអនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែកក្កដាកន្លងទៅ។

សហគមន៍អន្តរជាតិស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងរបស់អ៊ុយក្រែន - ảnh 1នាវាដំបូងដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនចាកចេញពីកំពង់ផែ Odessa នៅថ្ងៃទី ១ ខែសីហាឆ្នាំ ២០២២។ រូបថត៖ AFP/VNA
កាលពីថ្ងៃទី ១ ខែសីហា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានស្វាគមន៍ចំពោះព័ត៌មានស្ដីពីនាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងរបស់អ៊ុយក្រែន ដែល បានចាកចេញពីកំពង់ផែ Odessa ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលរុស្ស៊ី និង អ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយមានអង្គការ សហប្រជាជាតិនិងតួកគីជាអ្នកឧបត្ថម្ភ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Peskov បានវាយតម្លៃថា នេះជាព័ត៌មានវិជ្ជមាន ហើយបានសម្តែងក្តីសង្ឃឹមថា ភាគី ពាក់ព័ន្ធទាំងអស់នឹងអនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែកក្កដាកន្លងទៅ។
នៅថ្ងៃដដែល សហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានស្វាគមន៍ចំពោះនាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយចាត់ទុក ថា នេះជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយជាបណ្តើរៗនូវវិបត្តិស្បៀងអាហារនា បច្ចុប្បន្ន។ អ្នកនាំពាក្យ EU លោក Peter Stano បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនិងការស្ដារឡើងវិញសកម្មភាពនាំចេញ របស់អ៊ុយក្រែនទៅកាន់អតិថិជននានាលើពិភពលោកផងដែរ។
មុននោះ អ៊ុយក្រែនបានបញ្ជាក់ថា នាវាដំបូងដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន បានចាកចេញពីកំពង់ផែ Odessa នៅម៉ោង៦និង១៥នាទី GMT នៅថ្ងៃទី ១ ខែសីហា។ យោងតាមផែនការ នាវាដឹកទំនិញ Razoni មានទង់ជាតិសៀរ៉ាឡេអូន ដែលដឹកពោត នឹងទៅកាន់ប្រទេសលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ