សហគមន៍អន្តរជាតិស្វាគមន៍បទឈប់បាញ់របស់រុស្ស៊ីនៅក្រុង Aleppo

សហគមន៍អន្តរជាតិស្វាគមន៍បទឈប់បាញ់របស់រុស្ស៊ីនៅក្រុង Aleppo - ảnh 1
ជញ្ជូនសាកសពរបស់ជនរងគ្រោះមួយនាក់ក្នុងការវាយប្រហារតាមជើងអាកាសនៅតំបន់ជុំវិញទីក្រុង Aleppo នាថ្ងៃទី១២ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៧ តុលា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
 សន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini
 ចាត់ទុកថា ការដែលរុស្ស៊ីប្រកាសបទឈប់បាញ់ដែលមានសុពលភាពក្នុងរយៈ
ពេល៨ម៉ោងនៅទីក្រុង Aleppo ប្រទេសស៊ីរីគឺសកម្មណាស់ ប៉ុន្តែហាក់ ដូចជាមិន
គ្រប់គ្រាន់ដើម្បីជំនួយមនុស្សធម៌អាចទៅដល់។លោកស្រី Mogherini ឲ្យដឹងថា ត្រូវ
ការរយៈពេល១២ម៉ោងដើម្បីជំនួយមនុស្សធម៌អាចទៅដល់ទីក្រុង Aleppo។ដោយ
ហេតុនេះ ភាគីទាក់ទិនទាំង អស់ត្រូវតែខំប្រឹងប្រែងដើម្បីស្វែងរកនូវសម្លេងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ