សហគ្រិនគប្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) -នាព្រឹកថ្ងៃទី២៥មករានៅទីក្រុងហាណូយ សមាគមសហគ្រិនឯកជន វៀតណាមបាន រៀបចំពិធីបំផុសចលនាប្រ ឡងប្រណាំងក្រោមប្រធានបទ “កម្មវិធីសហ គ្រិនផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។ 
សហគ្រិនគប្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី (រូបថតៈ VOV5)

អញ្ជើញចូលរួម ក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍សកម្មភាពប្រកបដោយប្រ សិទ្ធភាព សហគ្រិនវៀតណាមគប្បីរក្សាបំណងប្រា ថ្នារបស់ខ្លួនដោយមានការផ្លាស់ប្តូរនិងច្នៃប្រឌិតដោយឥតឈប់ឈរ ជាពិសេស ឆ្លៀត យករាល់ឱកាសដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន។ លោកប្រធានរដ្ឋបានស្នើ ឲ្យក្រសួង ស្ថាប័ននានាត្រូវពង្រឹកភាពជាអ្នកដឹកនាំ ឃោសនាអប់រំដើម្បីលើកកំពស់ ការយល់ដឹងនិងបង្កើតការស្រុះចិត្តគំនិតក្នុងប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ស្រ ទាប់ អំពីគោលនយោ បាយដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់បក្សនិងរដ្ឋ។ ម្យ៉ាងវិញទៀត អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលនយោបាយជម្រុញការអភិវឌ្ឍសេដ្ឋ កិច្ចឯកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ