សហគ្រាសជាច្រើនវាយតម្លៃថា ស្ថានភាពផលិតកម្មអាជីវកម្មក្នុងត្រីមាសទី១ឆ្នាំ២០១៩ នឹងមានការរីកចម្រើន

(VOVWORLD) - តាមលទ្ធផលស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមស្ដីពីស្ថាន ភាពផលិតកម្មអាជីវកម្មរបស់សហគ្រាសផ្នែកឧស្សាហកម្មកែច្នៃនិងផលិតក្នុងត្រីមាសទី៤ឆ្នាំ ២០១៨ បានសរអោយឃើញថា ក្នុងត្រីមាសទី១ឆ្នាំ២០១៩ មានសហ គ្រាសចំនួន៤៧%វាយតម្លៃថា ស្ថានភាពផលិតកម្មនឹងមានការរីកចម្រើន ១៥% ចាត់ទុកថា នឹងជួបការលំបាកច្រើនជាង ហើយ៣៨%ជឿជាក់ថា ស្ថានភាព ផលិតកម្មអាជីវកម្មនឹងបន្តរក្សាស្ថិរភាពបើធៀបនឹងត្រីមាសទី៤ឆ្នាំ២០១៨។
ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសហគ្រាស នាយក នៃអគ្គនាយកដ្ឋានស្ថិតិលោក Nguyen Bich Lam បានស្នើអោយផ្តោតទៅលើការ ត្រួតពិនិត្យ បំពេញបន្ថែមនិងកែលម្អរបៀបរបប កាត់បន្ថយលក្ខខ័ណ្ឌធ្វើអាជីវកម្ម ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្មរបស់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ