សហគ្រាសជប៉ុន: EVFTA បើកចេញឱកាសវិនិយោគជាច្រើននៅក្នុងប្រទេសវៀតណាម

(VOVWORLD) - បន្ទាប់ពីវៀតណាមបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) សហគ្រាសជប៉ុនជាច្រើន បានបង្ហាញសុទិដ្ឋិនិយម អំពីឱកាសធ្វើអាជីវកម្មក៏ដូចជាអត្ថប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះអាចនាំមកទីផ្សារវៀតណាម។

សហគ្រាសជប៉ុន: EVFTA បើកចេញឱកាសវិនិយោគជាច្រើននៅក្នុងប្រទេសវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (រូបថតៈ TTXVN) 

លោក Mikio Kesagayama ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TICC ដែលជាក្រុមហ៊ុនប្រតិបត្តិក្នុងវិស័យពិគ្រោះយោបល់អាជីវកម្មនិងវិនិយោគទុននៅជប៉ុន និងចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA នឹងបើកឱកាសវិនិយោគជាច្រើនសម្រាប់វៀតណាម ព្រោះថា វៀតណាមជាទីផ្សារដ៏ធំមួយដែលមានចំនួនប្រជាជន ៩០ លាននាក់ ហើយនេះជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនផងដែរ។

មានទស្សនៈដូចគ្នា លោក Kei Kuramochi តំណាងក្រុមហ៊ុន Yaegaki ថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្តាក់ទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ទៅលើគម្រោងអចលនទ្រព្យនៅវៀតណាម ព្រមទាំងវាយតម្លៃថា វៀតណាមការដែលវៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU នឹងជួយឲ្យសេដ្ឋកិច្ចវៀតណាមបន្តរីកចម្រើននិងបង្កើតឱកាសថ្មីៗសម្រាប់វិនិយោគិនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ