សហគ្រាសវៀតណាមចូលរួមផ្សារណាត់នៅហុងកុង(ចិន)និងកាណាដា

(VOVWORLD) -ស្តង់ទំនិញចំនួន៨០របស់ សហគ្រាសវៀតណាមចំនួន៤០កំពុងចូលរួមផ្សារណាត់ តាំងពិព័រណ៍ MEGA Show ហុង កុង ២០១៧ ដែលប្រព្រឹត្តទៅនៅមណ្ឌលរដ្ឋបាល ពិសេសហុងកុង (ចិន) ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៣តុលា។
s
សហគ្រាសវៀតណាមចូលរួមផ្សារណាត់នៅហុងកុង(ចិន)និងកាណាដា - ảnh 1 ស្តង់ទំនិញរបស់សហគ្រាសវៀតណាមនៅផ្សារណាត់តាំងពិព័រណ៍ហុងកុង (រូបថតៈ Xuân Tuấn-Hoài Nam/Vietnam+)

នៅក្នុងផ្សារណាត់លើក នេះ សហគ្រាសវៀតណាមបានតាំងបង្ហាញនិងឧទ្ទេសនាមជាមួយអតិថិជននិងអ្នក ប្រើប្រាស់អន្តរជាតិនូវមុខទំនិញសិប្បកម្មវិវិចិត្រសិល្បៈ ប្រដាប់ប្រើប្រាស់ប្រចំាថ្ងៃ ដែលត្រូវបានធ្វើពីវត្ថធាតុធម្មជាតិ ដូចជាផ្តៅ ឫស្សី ឈើ សំបក់ខ្យងជាដើម។ សហ គ្រាសមួយចំនួនរបស់វៀតណាមថែមទាំងបញ្ចូនសិប្បករមកកែច្នៃផលិតផលនៅ កន្លែង ធ្វើឲ្យភ្ញៀវទស្សនាជក់ចិត្តយ៉ាងខ្លាំង។

        នៅប្រទេសកាណាដាក៏ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣តុលា ស្ថានទូត វៀតណាម ប្រចាំនៅកាណាដា បានចូលរួមផ្សារណាត់ទេសចរណ៍អន្តរ ជាតិ Montreal (ម៉ុងត្រេអាល់) លើកទី២៩ដែលបានរៀបចំឡើងនៅទីក្រុង Montreal ខេត្ត Quebec ផងដែរ។ ផ្សារណាត់ទេសចរណ៍ Montreal ជាព្រឹត្តិការណ៍វប្បធម៌ សំដៅផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ និងជាឱ កាសសម្រាប់ក្រុមហ៊ុនទេសចរណ៍នានាជួបប្រា ស្រ័យ សហប្រតិបត្តិការធ្វើអាជីវកម្ម ព្រមទាំងជាកន្លែងដើម្បីភ្ញៀវទេសចរអាចមក ស្វែងយល់និងជ្រើសរើសទីមកដល់ទេសចរណ៍សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ