សហគ្រាសអូស្ត្រាលីនៅអាស៊ានចាត់ទុកវៀតណាមជាទីផ្សារល្អដើម្បីពង្រីកសកម្មភាពអាជីវកម្ម

(VOVWORLD) - ៤៧%នៃបរិមាណសហគ្រាសអូស្ត្រាលីបានចាត់ទុកថា ការធ្វើសមាហរណកម្មរបស់អាស៊ានបង្កលក្ខណៈងាយស្រួលដល់សកម្មភាពអាជីវកម្ម ខណៈដែលត្រឹមតែ២៧%ចាត់ទុកថា ការធ្វើសមាហរណកម្មនេះមិនមានសារសំខាន់នោះឡើយ។ 

ទោះបីជាកិច្ចសហប្រតិបត្តិការឆ្លងដែនក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 មិនមានច្រើនក៏ដោយ ប៉ុន្តែបណ្ដាសហគ្រាសអូស្ត្រាលីនៅអាស៊ីអាគ្នេយ៍បន្តជឿជាក់ទៅលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់នេះ។ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Sydney បានដកស្រង់លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មអូស្ត្រាលី (AustCham) ដោយសរឲ្យឃើញថា ៤៧%នៃបរិមាណសហគ្រាសអូស្ត្រាលីបានចាត់ទុកថា ការធ្វើសមាហរណកម្មរបស់អាស៊ានបង្កលក្ខណៈងាយស្រួលដល់សកម្មភាពអាជីវកម្ម ខណៈដែលត្រឹមតែ២៧%ចាត់ទុកថា ការធ្វើសមាហរណកម្មនេះមិនមានសារសំខាន់នោះឡើយ។ ក្នុងចំណោមសហគ្រាសដែលចូលរួមការស្ទង់មតិមុនពេលផ្ទុះឡើងជំងឺ Covid-19 នេះ មាន១៩%បានឲ្យដឹងថា គេបានពង្រីកសកម្មភាពអាជីវកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ហើយ៨៥%គ្រោងនឹងពង្រីកសកម្មភាពក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ការអភិវឌ្ឍរបស់វៀតណាមក៏ត្រូវបានរំលេចនៅក្នុងការស្ទង់មតិរបស់ AustCham ដែរ។ តាមនោះ វៀតណាមត្រូវបានចាត់ទុកថា ជាទីផ្សារងាយស្រួលបំផុតដើម្បីពង្រីកអាជីវកម្ម ដោយវ៉ាដាច់ហ្វីលីពីននិងមីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងដៃគូសេដ្ឋកិច្ចប្រពៃណីរបស់អូស្ត្រាលីគឺម៉ាឡេស៊ីនិងសឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ