សហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅព្រំដែនរវាងវៀតណាមជាមួយចិន

(VOVworld)-សំដៅជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្លងព្រំដែនវៀត
ណាមចិន នាថ្ងៃទី២៥ធ្នូ ក្រុមហ៊ុនទេសចរណ៍ចំនួន២៥មកពីក្រុង Dongxing ចិន​បានធ្វើការពិនិត្យនូវខ្សែផ្លូវនិងទីតាំងទេសចរណ៍នៅក្រុង Mong Cai របស់ វៀត
ណាម។ ជាច្រកទ្វាសេដ្ឋកិច្ចទាំងក្នុងនិងអន្តរជាតិ ក្រុង Mong Cai មានប្រៀប
ខ្លាំងក្នុងការទទួលភ្ញៀវទេសចរចិនដោយប្រើលិខិតបើកផ្លូវឆ្លងតាម ច្រកទ្វាអន្ត
រជាតិ Mong Cai នេះ។ លោកស្រី Pham Thi Oanh ប្រធានស្តីទី នៃការិយាល័យ
វប្បធម៌ កីឡានិងទេសចរណ៍ Mong Cai ខេត្ត Quang Ninh បាន ឲ្យដឹងថា៖

        “ដោយការកសាងវិធានការធ្វើអាជីវកម្មសំដៅលើកកំពស់គុណភាពសេវា កម្មសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាធានាផលប្រយោជន៍របស់ភ្ញៀវ ក្រុមហ៊ុន ទេសចរនានានឹងបង្កើនគុណភាព។ យើងខ្ញុំនឹងពិនិត្យការហូបចុក ទីតាំងលក់
ដូ ហើយទាំងអស់នេះគឺត្រូវតាមបទដ្ឋានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ