សហព័ន្ធរុស្ស៊ីដាក់កង​កម្លាំងរបស់ខ្លួនក្នុង​ស្ថាន​ភាព​ប្រុងជើងការខ្ពស់

(VOVWORLD) - ស្ថានីយទូរទស្សន៍រុស្ស៊ី RT នៅថ្ងៃទី២៧ ខែកុម្ភៈ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យ "កងកម្លាំងរារាំង" របស់ខ្លួនត្រូវ ត្រៀមការប្រុងប្រយ័ត្ននៅកំរិតខ្ពស់បំផុត ក្នុងនោះ រួមទាំងកងកម្លាំងរារាំងនុយក្លេអ៊ែរផងដែរ។
សហព័ន្ធរុស្ស៊ីដាក់កង​កម្លាំងរបស់ខ្លួនក្នុង​ស្ថាន​ភាព​ប្រុងជើងការខ្ពស់ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យដាក់កងកម្លាំងរារាំងនុយក្លេអ៊ែរ ដាក់ការប្រុងប្រយ័ត្ននៅកំរិតខ្ពស់បំផុត ពីទីក្រុងមូស្គូ នៅថ្ងៃទី២៧ ខែកុម្ភៈ។ (រូបថត៖ Reuters)

យោងតាមប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ការសម្រេចចិត្តនេះ ត្រូវបាននាំចេញក្នុងបរិបទដែលប្រទេសលោកខាងលិចបានចាត់វិធានការគ្មានសុឆន្ទៈប្រឆាំងនឹងរុស្ស៊ី។

សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Putin ត្រូវបាននាំចេញក្នុងបរិបទដែលប្រទេសអឺរ៉ុបជាច្រើន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានសម្រេចចិត្ត បិទដែនអាកាសរបស់ខ្លួនទាំងអស់ ចំពោះយន្តហោះនិងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។ បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU) ក៏មានគម្រោងនឹងអនុម័តលើកញ្ចប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ហើយបានពិភាក្សាអំពីការជួយឧបត្ថម្ភអាវុធនិងប្រេងឥន្ធនៈសម្រាប់ប្រទេសអ៊ុយក្រែន។ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) ក៏បានប្រកាសនៅថ្ងៃដដែលនោះថា សម្ព័ន្ធមិត្តលោកខាងលិចបានសម្រេចចិត្តដក "ធនាគាររុស្ស៊ី” ជាច្រើន ចេញពីប្រព័ន្ធទូទាត់សកល Swift៕

ប្រតិកម្មទៅវិញ

ផ្សេងៗ