សហភាពអឺរ៉ុប (EU) ពន្យារពេលបទដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់

(VOVWORLD) - នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនៅ ទីក្រុង Luxembourg កាលពីថ្ងៃទី ៨ ខែមេសា បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានសម្រេចពន្យារពេលបន្ថែមចំពោះបទដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់រហូតដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ ដោយ សារតែ "ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ប្រទេសនេះ"។
សហភាពអឺរ៉ុប (EU) ពន្យារពេលបទដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ជូលកងកម្លាំងការពារបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចូលក្នុងបញ្ជីភេរវកម្ម 

បទដាក់ទណ្ឌកម្មនេះត្រូវបានសហភាពអឺរ៉ុបលើកឡើងចាប់ពីឆ្នាំ ២០១១ សំដៅហាមឃាត់រាល់សកម្មភាពនាំចេញទៅកាន់អ៊ីរ៉ង់ដោយសារ "ឧបករណ៍ទាំងនេះអាចយកមកប្រើសម្រាប់ក្នុងគោលបំណងបង្ក្រាបបញ្ហាផ្ទៃក្នុង" និងឧបករណ៍ឃ្លាំមើលទូរគមនាគមន៍។ ការហាមឃាត់នេះក៏សំដៅទៅលើមុខសញ្ញាចំនួន ៨២ នាក់ ជាពិសេសគឺសមាជិកនៃកងកម្លាំងការពារបដិវត្តឥស្លាម (IRGC) និងអង្គភាពប៉ូលីសអ៊ីរ៉ង់ជំនាញខាងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតមួយទៀតផងដែរ។ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កកហើយមិនអនុញ្ញាតឱ្យឆ្លងដែនចូលទឹកដីរបស់ EU ទេ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ជូលកងកម្លាំងការពារបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចូលក្នុងបញ្ជីភេរវកម្មផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ