សហភាពអឺរ៉ុបគ្រោងនឹងមានផែនការបើកព្រំដែនឡើងវិញ

(VOVWORLD) -  សហភាពអឺរ៉ុប (EU) គ្រោងនឹងមានផែនការបើកព្រំដែនប្លុកនេះទាំងស្រុងឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីបណ្តាប្រទេសតំបន់ Balkan ចូលមកប្លុកនេះចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។
សហភាពអឺរ៉ុបគ្រោងនឹងមានផែនការបើកព្រំដែនឡើងវិញ - ảnh 1 ច្រកទ្វារព្រំដែនរវាងប្រទេសស្វីស - បារាំងត្រូវបានបិទដោយសារតែការផ្ទុះឡើងនៃ COVID-19 កាលពីថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០ ។ (រូបថតៈ AFP / TTXVN)

ផែនការនេះត្រូវបានធ្វើការពិចារណាបន្ទាប់ពីប្រទេសជាច្រើនបានចាប់ផ្តើមបន្ធូរបន្ថយការដាក់កំហិតលើការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ  Covid-19 និងបានព្យាយាមស្តារសកម្មភាពទេសចរណ៍ឡើងវិញនៅដើមរដូវក្តៅនេះ។ គណៈកម្មការអឺរ៉ុប (EC) បានអំពាវនាវឱ្យមាន“ ការអភិក្រមរួមដែលមានការសម្របសម្រួលគ្នា” ដើម្បីដកបទបញ្ជាហាមឃាត់ចំពោះករណីធ្វើដំណើរមិនចាំបាច់ ដែលបានអនុវត្តនៅបណ្តាប្រទេសមានកម្រិតវិវត្តន៍នៃការរីករាលដាលជំងឺឆ្លងស្រដៀងនៅក្នុងសហភាពអឺរ៉ុបផងដែរ។

យោងតាម EC ការដាក់កំហិតទាំងនេះចាំបាច់តត្រូវដកចេញចាប់ពីថ្ងៃទី ១ ខែកក្កដាសម្រាប់បណ្តាប្រទេសមួយចំនួនដូចជា Albania – Bosnia – Harzegovina – Mongtenero – Macedonia ខាងជើងនិងស៊ែប៊ីដោយសារតែ “ស្ថានភាពជំងឺរាតត្បាតនៅប្រទេសទាំងនេះមានភាពស្រដៀងគ្នាឬល្អប្រសើរជាងនៅសហភាពអឺរ៉ុប” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ