សហភាពអឺរ៉ុបមានការប្រុងប្រយ័ត្នអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន

(VOVWORLD) - ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Phil Hogan បានឲ្យដឹងថាប្លុកនេះនឹងពិនិត្យមើលថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំធេងរវាងសហរដ្ឋអាមេរិកនិងចិនមានការគោរពតាមគោលការណ៍ពិភពលោកដែរឬទេ។ 
សហភាពអឺរ៉ុបមានការប្រុងប្រយ័ត្នអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (ខាងស្តាំមុខ) និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He (ឆ្វេងមុខ) ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ THX / TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងប្រទេសអង់គ្លេសនាថ្ងៃទី ១៦ ខែមករាលោកHogan បាននិយាយថា “យើងនឹងត្រូវវាយតម្លៃថាតើកិច្ចព្រមព្រៀងនេះ មានការគោរពតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬទេ”។

មួយថ្ងៃមុននេះសហរដ្ឋអាមេរិកនិងចិនបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅសេតវិមាន។ យោងតាមកិច្ចព្រមព្រៀងនេះប្រទេសចិនបានសន្យាទិញទំនិញដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំខាងមុខហើយជាថ្នូរនឹងទីក្រុងវ៉ាស៊ីនតោនមិនដាក់ពន្ធលើទំនិញចិនចំនួន ១៦០ ពាន់លានដុល្លារដែលត្រូវបាន គេរំពឹងថានឹងចាប់ផ្ដើមមានសុពលភាពនាថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ នៅពេលដំបូងព្រមទាំងរឹតបន្តឹងកម្រឹតពន្ធមួយចំនួនដែលបានដាក់លើទំនិញចិន។ ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងប្រទេសទាំងពីរគឺជាជំហានដំបូងក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលជិត ២ ឆ្នាំរបស់ខឿនសេដ្ឋកិច្ចធំបំផុតទាំង ២ ក្នុងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ