សហភាពអឺរ៉ុបអំពាវនាវប្រទេសជាសមាជិករបស់ខ្លួនឲ្យជំរុញការកែទម្រង់សំដៅប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា គណៈកម្មការអឺរ៉ុប (EC) បានព្រមានថាសហភាពអឺរ៉ុប (EU) គប្បីពង្រឹងវិធានការ ដើម្បីទប់ស្កាត់លំហូរលុយកខ្វក់រហូតដល់រាប់ពាន់លានអឺរ៉ូ ដែលត្រូវបានជួញដូរនៅធនាគារនានានៅក្នុងប្លុកនេះនៅក្នុងបរិបទដែលមានកំហុសជាច្រើននៅក្នុងរបៀបគ្រប់គ្រងការលាងលុយកខ្វក់ពីធនាគារនិងរដ្ឋាភិបាលនៃបណ្តាប្រទេសនេះផងដែរ។
សហភាពអឺរ៉ុបអំពាវនាវប្រទេសជាសមាជិករបស់ខ្លួនឲ្យជំរុញការកែទម្រង់សំដៅប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ - ảnh 1 សាខាធនាគារ Danske Bank នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

យោងទៅតាមអាជ្ញាធរអឺរ៉ុប បានឲ្យដឹងថា ធនាគារតែងតែមិនគោរពតាមបទកំណត់ស្តីពីការប្រឆាំងនឹងការលាងលុយកខ្វក់នោះទេ ខណៈដែលទីភ្នាក់ងារគ្រប់គ្រងជាច្រើននៅក្នុងបណ្តាប្រទេស EU មិនបានដោះស្រាយឱ្យដាច់ខាតនូវស្ថានភាពនេះទេ ហើយក៏មិនទាន់ជំនះពុះពាររាល់កំហុសនៅក្នុងបទបញ្ជានាពេលបច្ចុប្បន្ននៅឡើយដែរ។ EC បានអះអាងថាចំណុចខ្វះខាតទាំងនេះបានបង្ហាញឲ្យឃើញថារាល់បញ្ហាមានលក្ខណៈរចនាសម្ព័ន្ធនៃបទកំណត់ស្តីពីការប្រឆាំងនឹងការលាងលុយកខ្វក់ផងដែរ។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានជឿជាក់ថាបណ្តាប្រទេសជាសមាជិកគួរតែពិចារណាផ្ទេរសិទ្ធិបន្ថែមទៀតដល់សហភាពអឺរ៉ុបសំដៅកែលម្អការឃ្លាំមើលចំពោះការរំលោភបំពានលើហិរញ្ញវត្ថុនៅធនាគារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ