សហភាពអឺរ៉ុប​ឯកភាពគ្នា​ប្រើប្រាស់​ប្រាក់ចំណេញ​ពីទ្រព្យសម្បត្តិ​ដែល​ត្រូវហ៊ុំព័ទ្ធ​របស់​រុស្ស៊ីដើម្បីជួយឧបត្ថម្ភអ៊ុយក្រែន

(VOVWORLD) - នៅលើបង្ដាញសង្គម X បែលហ្ស៊ិកបានលើកច្បាស់ថា ចំនួនទឹកប្រាក់ដូចដែលបានពោលខាងលើនឹងត្រូវបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនក្នុងការស្ដារ និងស្វ័យការពារយោធា។
សហភាពអឺរ៉ុប​ឯកភាពគ្នា​ប្រើប្រាស់​ប្រាក់ចំណេញ​ពីទ្រព្យសម្បត្តិ​ដែល​ត្រូវហ៊ុំព័ទ្ធ​របស់​រុស្ស៊ីដើម្បីជួយឧបត្ថម្ភអ៊ុយក្រែន - ảnh 1រូបថត៖ Dursun Aydemir/Anadolu/Getty Images

នាថ្ងៃទី ៨ ឧសភា បែលហ្ស៊ិក ដែលជាប្រទេសកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានប្រកាសថា ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពជាគោលការណ៍លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិដែលត្រូវហ៊ុំព័ទ្ធរបស់រុស្ស៊ីដើម្បីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ នៅលើបង្ដាញសង្គម X បែលហ្ស៊ិកបានលើកច្បាស់ថា ចំនួនទឹកប្រាក់ដូចដែលបានពោលខាងលើនឹងត្រូវបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនក្នុងការស្ដារ និងស្វ័យការពារយោធា។

នាខែមីនាឆ្នាំនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានឯកភាពគ្នាជំរុញផែនការបើប្រាស់ប្រាក់ចំណេញទទួលបានពីទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលកំពុងត្រូវបានប្លុកនេះហ៊ុំព័ទ្ធដើម្បីជួយឧបត្ថម្ភអ៊ុយក្រែន។ យោងតាមផែនការ ជារៀងរាល់ឆ្នាំ ទីក្រុង Kiev អាចទទួលបានជំនួយបន្ថែមដែលមានតម្លៃ ៣ ពាន់លានអឺរ៉ូ (៣,៣ ពាន់លានដុល្លារអាមេរិក)។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ទឹកប្រាក់នេះអាចប្រើសម្រាប់ទិញសម្ភារៈយោធាសម្រាប់អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ