សហរដ្ឋអាមេរិក៖ តុលាការរដ្ឋ Colorado ពិចារណាហាមប្រាម​អតីត​ប្រធានាធិបតី​អាមេរិក​លោក Trump ឈរឈ្មោះបោះឆ្នោត

(VOVWORLD) - អតីតប្រធានាធិបតីបានញុះញង់អ្នកគាំទ្រប្រើប្រាស់អំពើហឹង្សា ដោយនិយាយថានេះគឺជាបុព្វបទដ៏គ្រោះថ្នាក់ដើម្បីទម្លាក់បេក្ខភាពដោយផ្អែកលើ "ទ្រឹស្តីច្បាប់ដែលមិនធ្លាប់ត្រូវបានតុលាការដ្ឋ ឬតុលាការសហរដ្ឋទទួលស្គាល់"។
សហរដ្ឋអាមេរិក៖ តុលាការរដ្ឋ Colorado ពិចារណាហាមប្រាម​អតីត​ប្រធានាធិបតី​អាមេរិក​លោក Trump ឈរឈ្មោះបោះឆ្នោត - ảnh 1អតីតប្រធានាធិបតីអាមេរិកលោក Trump

តុលាការនៅទីក្រុង Denver រដ្ឋ Colorado កាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែតុលា) បានបើកសវនាការលើបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋដើម្បីការទទួលខុសត្រូវ និងក្រមសីលធម៌ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សំដៅទៅលើអតីតប្រធានាធិបតីអាមេរិកលោក Trump ទាក់ទងនឹងតួនាទីរបស់លោកក្នុងការវាយប្រហារលើអគាររដ្ឋសភានាដើមឆ្នាំ ២០២១។ ក្រុមអ្នកប្តឹងបានចាត់ទុកថាអតីតប្រធានាធិបតីលោក Trump ត្រូវតែហាមប្រាមមិនឱ្យឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតនាពេលអនាគតស្របតាមច្បាប់ដែលចែងថា  គ្មាននរណាម្នាក់អាចកាន់តំណែងរបស់សហព័ន្ធបានឡើយប្រសិនបើពួកគេ "ចូលរួមកុបកម្មឬបះបោរ" បន្ទាប់ពីសច្ចាប្រណិធានគាំទ្រ និងការពាររដ្ឋធម្មនុញ្ញ។

ក្រុមមេធាវីរបស់លោក Trump បានបដិសេធថា អតីតប្រធានាធិបតីបានញុះញង់អ្នកគាំទ្រប្រើប្រាស់អំពើហឹង្សា ដោយនិយាយថានេះគឺជាបុព្វបទដ៏គ្រោះថ្នាក់ដើម្បីទម្លាក់បេក្ខភាពដោយផ្អែកលើ "ទ្រឹស្តីច្បាប់ដែលមិនធ្លាប់ត្រូវបានតុលាការដ្ឋ ឬតុលាការសហរដ្ឋទទួលស្គាល់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ