សហរដ្ឋអាមេរិក និងចិនបើកកិច្ចពិភាក្សាជាន់ខ្ពស់ ដើម្បី​ស្វែងរក​វិធី​គ្រប់គ្រងភាពតានតឹង

(VOVWORLD) - សេចក្តីប្រកាសរបស់សេតវិមានបានលើកច្បាស់ថា កិច្ចពិភាក្សាការងារគឺជា ផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ សំដៅរក្សាបណ្ដាញទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ។
សហរដ្ឋអាមេរិក និងចិនបើកកិច្ចពិភាក្សាជាន់ខ្ពស់ ដើម្បី​ស្វែងរក​វិធី​គ្រប់គ្រងភាពតានតឹង - ảnh 1ប្រភព៖ VCG

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃតី ១០ ដល់ថ្ងៃទី ១១ ឧសភា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងប្រធានខុទ្ទកាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តចិន លោក Wang Yi បានជួបពិភាក្សាគ្នានៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការដកចេញឧបសគ្គក្នុងទំនាក់ទំនងទ្វេភាគី។ នេះគឺជាជំនួបមួយក្នុងចំណោមជំនួបជាន់ខ្ពស់បំផុតរវាងមន្ត្រីនៃប្រទេសទាំងពីរចាប់តាំងពីឧប្បត្តិហេតុបាឡុងកើងឡើងកាលពីដើមឆ្នាំ ដែលបណ្ដាលឲ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ត្រូវផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង។

សេចក្តីប្រកាសរបស់សេតវិមានបានលើកច្បាស់ថា កិច្ចពិភាក្សាការងារគឺជា ផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ សំដៅរក្សាបណ្ដាញទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានការទទួលខុសត្រូវ។ ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់ ជាក់ស្តែង ហើយមានលក្ខណៈស្ថាបនាស្ដីពីបញ្ហាស្នូលក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន បញ្ហាសន្តិសុខពិភពលោក និងតំបន់ ជម្លោះនៅអ៊ុយក្រែន បញ្ហាតៃវ៉ាន់ (ចិន) និងប្រធានបទផ្សេងៗទៀត។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់ប្រសាសន៍របស់មន្ត្រីចិនដែលបានឲ្យដឹងថា ប្រទេសនេះចាត់ទុកកិច្ចពិភាក្សានានាគឺមានលក្ខណៈជាក់ស្ដែងហើយភាគីទាំងពីរនឹងបន្តប្រើប្រាស់បណ្ដាញទំនាក់ទំនងយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ