សហរដ្ឋអាមេរិក ១ ថ្ងៃមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិឆ្នាំ ២០២២

(VOVWORLD) - ក្នុងការបោះឆ្នោតឆ្នាំនេះ សហរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសតាំងឡើងវិញសមាជិកព្រឹត្តិសភាចំនួន ៣៥ អាសនៈ សមាជិកសភាជាន់ទាបទាំង ៤៣៥ អាសនៈ អភិបាលរដ្ឋចំនួន ៣៦ អាសនៈ រដ្ឋមន្ត្រីយុត្តិធម៌ចំនួន ៣០ អាសនៈ និងរដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋចំនួន ២៧ អាសនៈ ជាដើម។
សហរដ្ឋអាមេរិក ១ ថ្ងៃមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ - ảnh 1អ្នកបោះឆ្នោតអាមេរិកបានបោះឆ្នោតនៅព្រឹកថ្ងៃទី៣ វិច្ឆិកា។ រូបថត៖ ហ្គេតធី

ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក)។ មុននោះ ម្ចាស់បោះឆ្នោតអាមេរិកជាង ៤០ លាននាក់បានទៅបោះឆ្នោតតាមរយៈទម្រង់ផ្ទាល់ ឬតាមប្រៃសនីយ៍មុនថ្ងៃបោះឆ្នោតសកល។

រដ្ឋទាំងអស់នៅទូទាំងសហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតបឋមដើម្បីជ្រើសតាំងបេក្ខជនតំណាងឱ្យគណបក្សរបស់ពួកគេ ដើម្បីឈរឈ្មោះបោះឆ្នោតនាថ្ងៃបោះឆ្នោតសកល លើកលែងតែរដ្ឋ Louisiana ។ ក្នុងការបោះឆ្នោតឆ្នាំនេះ សហរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសតាំងឡើងវិញសមាជិកព្រឹត្តិសភាចំនួន ៣៥ អាសនៈ សមាជិកសភាជាន់ទាបទាំង ៤៣៥ អាសនៈ អភិបាលរដ្ឋចំនួន ៣៦ អាសនៈ រដ្ឋមន្ត្រីយុត្តិធម៌ចំនួន ៣០ អាសនៈ និងរដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋចំនួន ២៧ អាសនៈ ជាដើម។

មួយថ្ងៃមុនការបោះឆ្នោតសកល លោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតីលោក  Donald Trump បានបន្តខិតខំប្រឹងប្រែងឃោសនាបោះឆ្នោតសម្រាប់បេក្ខជនរបស់គណៈបក្សរៀងៗខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ