សហរដ្ឋអាមេរិកនិងវៀតណាម​បន្តខិតខំប្រឹងប្រែង​ជម្នះពុះពារ​លើ​ផលវិបាក​នៃសង្គ្រាម

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ កញ្ញា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកនៅទីក្រុង Washington  បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំវៀតណាម អាមេរិកលើកទី ២ ស្តីពីផលវិបាកនៃសង្គ្រាមនិងសន្តិភាព។ 
សហរដ្ឋអាមេរិកនិងវៀតណាម​បន្តខិតខំប្រឹងប្រែង​ជម្នះពុះពារ​លើ​ផលវិបាក​នៃសង្គ្រាម - ảnh 1លោក Tim Rieser ជំនួយការអតីតព្រឹទ្ធសមាជិកលោក Patrick Laehy

ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល បុគ្គលិករដ្ឋសភា ក្រុមការងារចលនាគោលនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងថ្នាក់ដឹកនាំវ័យក្មេងមកពីប្រទេសទាំងពីរ។

កិច្ចសន្ទនាបានប្រព្រឹត្តិទៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden នៅវៀតណាម ដោយគូសសញ្ញាវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។កិច្ចសន្ទនាបានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាកនៃសង្គ្រាម និងឥទ្ធិពលដល់ដំណើរការជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។ លោក Tim Rieser ជំនួយការអតីតព្រឹទ្ធសមាជិកលោក Patrick Laehy ឥស្សរជនមួយរូបដែលបានរួមចំណែកដ៏សំខាន់របស់ភាគីអាមេរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាមបានចែករំលែកនៅក្នុងកិច្ចសន្ទនាថា៖        

“កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមរវាងវៀតណាម និងសហរដ្ឋអាមេរិក គឺជាគំរូសម្រាប់ប្រទេសដទៃទៀត។ មិនដែលមានប្រទេសណាមួយដែលធ្លាប់ជាអតីតសត្រូវនឹងគ្នា ហើយមានកិច្ចសហប្រតិបត្តិការដូច្នេះឡើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ វៀតណាមបានចំណាយពេលវេលាជាច្រើន និងខិតខំប្រឹងប្រែងជួយយើងខ្ញុំស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម។ ប្រការនេះបានបើកទ្វារសម្រាប់កម្មវិធីជំនះពុះពារលើផលវិបាកដោយសង្គ្រាមរបស់អាមេរិក។ ខ្ញុំចាត់ទុកថាកម្មវិធីទាំងនេះបាននាំប្រទេសទាំងពីរឲ្យកាន់តែខិតមកជិគ្នាជាង ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ ដែលនាំឱ្យប្រធានាធិបតីលោក Biden និងអគ្គលេខាបក្សលោក Nguyen Phu Trong ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅទីក្រុងហាណូយ។ កម្មវិធីដោះស្រាយផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរគឺជា ចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការក្រោយសង្គ្រាមរវាងប្រទេសទាំងពីរផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ