សហរដ្ឋអាមេរិកបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរជាមួយគោលដៅអន្តរជាតិចំនួន ៩០ ក្នុងនោះមានវៀតណាម

(VOVWORLD) - នារយៈពេលកន្លងទៅ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី អាមេរិក លោក Joe Biden លុបចោលបទបញ្ញត្តិតម្រូវឲ្យមានការតេស្តអវិជ្ជមានជំងឺរាតត្បាតកូវីដ ១៩ ចំពោះអ្នកដំណើរអន្តរជាតិ ដែលចូលមកសហរដ្ឋអាមេរិក ក្នុងបរិបទដែលប្រទេសជាច្រើនបានអនុវត្តន៍ប្រការនេះ។
សហរដ្ឋអាមេរិកបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរជាមួយគោលដៅអន្តរជាតិចំនួន ៩០ ក្នុងនោះមានវៀតណាម - ảnh 1សហរដ្ឋអាមេរិកបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរជាមួយគោលដៅអន្តរជាតិចំនួន ៩០ ក្នុងនោះមានវៀតណាម (រូបថត៖ VOV)

មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃទី ១៨ មេសា បានបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ ១៩ ចំពោះគោលដៅអន្តរជាតិប្រមាណ ៩០ កន្លែង រួមទាំងវៀតណាមដោយការបញ្ចុះកម្រិតអនុសាសន៍ធ្វើដំណើរពីកម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុតចុះមកកម្រិត ៣។

នារយៈពេលកន្លងទៅ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី អាមេរិក លោក Joe Biden លុបចោលបទបញ្ញត្តិតម្រូវឲ្យមានការតេស្តអវិជ្ជមានជំងឺរាតត្បាតកូវីដ ១៩ ចំពោះអ្នកដំណើរអន្តរជាតិ ដែលចូលមកសហរដ្ឋអាមេរិក ក្នុងបរិបទដែលប្រទេសជាច្រើនបានអនុវត្តន៍ប្រការនេះ។ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍សហរដ្ឋអាមរិកក៏បានចាត់ទុកថា ការព្រមានអំពីការធ្វើដំណើរគឺមិនចាំបាច់ ហើយប្រការនេះមិនបានលើកទឹកចិត្តដល់សកម្មភាពធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ