សហរដ្ឋអាមេរិកប្រកាសថានឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយអាស៊ានក្នុងឆ្នាំ​២០១៩

(VOVWORLD) -លោកឧត្ដមនាវី Philip Davidson បានអះអាងថា អាមេរិកមានការយល់ដឹងយ៉ាងច្បាស់លាស់ការកើនឡើងនៃសកម្មភាពយោធាខុសច្បាប់នៅលើសមុទ្រខាងកើត។
សហរដ្ឋអាមេរិកប្រកាសថានឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយអាស៊ានក្នុងឆ្នាំ​២០១៩ - ảnh 1 លោកឧត្តមនាវី Philip Davidson (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិជប៉ុន  (រូបថតឯកសារ៖TTXVN)

នាថ្ងៃទី ៧ ខែមិនា មេបញ្ជាការនៃបញ្ជាការដ្ឋាន ប៉ាស៊ីហ្វិករបស់អាមេរិកលោកឧត្ដមនាវី Philip Davidson បានអះអាងនូវការប្ដជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ ហើយបានឲ្យដឹងថា នឹងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកជាមួយបណ្ដាប្រទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំ២០១៩។ លោកឧត្ដមនាវី Philip Davidson បានអះអាងថា អាមេរិកមានការយល់ដឹងយ៉ាងច្បាស់លាស់ការកើនឡើងនៃសកម្មភាពយោធាខុសច្បាប់នៅលើសមុទ្រខាងកើត។ លោករូបនេះបានសង្កត់ធ្ងន់ថា៖"គប្បីមានប្រតិកម្មអន្តរជាតិចំពោះរាល់សកម្មភាពទាំងនេះ ដោយផ្នែកលើមូលដ្ឋានច្បាប់ ការធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ លើសមុទ្រខាងកើត"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ