សហរដ្ឋអាមេរិកផ្ទេរថវិការឧបត្ថម្ភសម្រាប់អង្គការសុខភាពពិភពលោក ទៅកាន់កម្មវិធីផ្សេងៗរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងផ្ទេរថវិកាឧបត្ថម្ភរបស់ខ្លួនសម្រាប់អង្គការសុខភាពពិភពលោក (WHO) ទៅឲ្យកម្មវិធីផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីអង្គការនេះជាផ្លូវការនៅឆ្នាំក្រោយ។
សហរដ្ឋអាមេរិកផ្ទេរថវិការឧបត្ថម្ភសម្រាប់អង្គការសុខភាពពិភពលោក ទៅកាន់កម្មវិធីផ្សេងៗរបស់អង្គការសហប្រជាជាតិ - ảnh 1 បច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោក។ (ប្រភព៖ bangkokpost)

នាថ្ងៃទី ៣ ខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងផ្ទេរថវិកាឧបត្ថម្ភរបស់ខ្លួនសម្រាប់អង្គការសុខភាពពិភពលោក (WHO) ទៅឲ្យកម្មវិធីផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីអង្គការនេះជាផ្លូវការនៅឆ្នាំក្រោយ។

ក្រសួងការបរទេសអាមេរិក បានលើកច្បាស់ថា នៅក្នុងក្របខ័ណ្ឌនៃផែនការដក ខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមកោះហៅមន្រ្តីរបស់ប្រទេសនេះដែលកំពុងធ្វើការនៅក្នុងទីស្នាក់ការអង្គការសុខភាពពិភពលោកព្រមទាំងស្វែងរកដៃគូផ្សេងទៀតដើម្បីទទួលការគ្រប់គ្រងសកម្មភាព ដែលមុននោះប្រតិបត្តិដោយអង្គការសុខភាពពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ