សហរដ្ឋអាមេរិកព្រមានថានឹងដាក់កំហិតលើការផ្តល់ទិដ្ឋាការដល់ក្រុមហ៊ុនដទៃ របស់ចិនដូចជាក្រុមហ៊ុន Huawei

(VOVWORLD) - នាថ្ងៃទី ១៥ ខែកក្កដា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា អាមេរិកនឹងដាក់កំហិតលើការផ្តល់ទិដ្ឋាការដល់ក្រុមហ៊ុនដទៃរបស់ចិនដូចជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei ។
សហរដ្ឋអាមេរិកព្រមានថានឹងដាក់កំហិតលើការផ្តល់ទិដ្ឋាការដល់ក្រុមហ៊ុនដទៃ របស់ចិនដូចជាក្រុមហ៊ុន Huawei - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo (រូបថត៖ AFP/TTXVN)

លោក Pompeo បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកថា "ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងដាក់កំហិតលើការផ្តល់ទិដ្ឋាការចំពោះបុគ្គលិកមួយចំនួនដែលធ្វើការឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដូចជាក្រុមហ៊ុន Huawei" ។

មុននេះ នាថ្ងៃទី ៣០ ខែមិថុនា គណៈកម្មការផ្សព្វផ្សាយសហរដ្ឋ អាមេរិក (FCC) បានចាត់ទុកជាផ្លូវការនូវសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Huawei និង ZTE របស់ចិនថាជា«ការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»ហើយបានប្រកាសថាហាមមិនឲ្យក្រុមហ៊ុនអាមេរិកពីការប្រើប្រាស់ថវិការបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួន ៨,៣ ពាន់លានដុល្លារអាមេរិកដើម្បីទិញឧបករណ៍ពីក្រុមហ៊ុនទាំងនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ