សហរដ្ឋអាមេរិកវាយតម្លៃថា៖ អាស៊ានបានរក្សាតំបន់ប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព

(VOVWORLD) - សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសុខាភិបាល និងមនុស្សធម៌ជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។ 
សហរដ្ឋអាមេរិកវាយតម្លៃថា៖ អាស៊ានបានរក្សាតំបន់ប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព - ảnh 1 រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ TTXVN)

នៅថ្ងៃទី ៧ ខែសីហា អញ្ជើញថ្លែងសុន្ទរកថា អបអរសាទរចំពោះប្រទេសជាសមាជិកអាស៊ានទាំង ១០  និងលេខាធិការដ្ឋានអាស៊ានក្នុងឱកាសរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា  ២០២០) នោះ រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក Mike Pompeo បានចាត់ទុកថា ក្នុងរយៈពេលច្រើន ទសវត្សកន្លងទៅ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរក្សាតំបន់ប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាពជាង ព្រមទាំងអះអាងថា  អាស៊ាននិងយន្តការដែលដឹកនាំដោយសមាគមអាស៊ានគឺមានសារៈសំខាន់ក្នុងចក្ខុវិស័យរបស់អាមេរិកចំពោះតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ក៏ដូចសម្រាប់សម្ព័ន្ធមិត្ត និងដៃគូនានារបស់អាមេរិកផងដែរ។ រដ្ឋមន្រ្តីការបរទេស លោក Pompeo បានឲ្យដឹងថា សហរដ្ឋ អាមេរិក និងបណ្ដាប្រទេសជាសមាជិកអាស៊ានបានសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសុខភិបាល និងមនុស្សធម៌ជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។ ភាគីទាំងពីរនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយតម្លាភាពនៅក្នុងដំណើរការស្តារឡើងវិញក្រោយវិបត្តិកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ