សហរដ្ឋអាមេរិកវិលត្រឡប់មកចូលរួមជាផ្លូវការក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - អញ្ជើញថ្លែងក្នុងឱកាសនោះ លោក ប្រធានាធិបតីអាមេរិក Joe Biden បានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិអាកាសធាតុ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់លោក។
សហរដ្ឋអាមេរិកវិលត្រឡប់មកចូលរួមជាផ្លូវការក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1លោក ប្រធានាធិបតីអាមេរិក Joe Biden (រូបថត៖ Reuters)

នាថ្ងៃទី ១៩ ខែកុម្ភៈ សហរដ្ឋអាមេរិកបានវិលត្រឡប់មកចូលរួមជាផ្លូវការក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នៅពេលដែលអតីតប្រធានាធិបតី លោក ដូណាល់ត្រាំ (Donald Trump) កាន់អំណាច។

អញ្ជើញថ្លែងក្នុងឱកាសនេះ លោក ប្រធានាធិបតីអាមេរិក Joe Biden បានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិអាកាសធាតុ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់លោក។ ហេតុដូច្នេះក្នុងរយៈប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងនៅចុងខែមករា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើក្រឹត្យស្តីពីការវិលត្រឡប់មកចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញរបស់សហរដ្ឋអាមេរិក។ យោងតាមលោក Joe Biden ការប្រែប្រួលអាកាសធាតុគឺជាវិបត្តិសកលនិងមានសារៈសំខាន់ណាស់ ហេតុដូច្នេះសហរដ្ឋអាមេរិកនឹងមិនគួរតែមានភាពយឺតយ៉ាវក្នុងការចូលរួមដោះស្រាយបញ្ហានេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ