សហរដ្ឋអាមេរិកអាចបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ២៨ នាក់ទៀត

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Antonov ក៏បាននិយាយផងដែរថា អ្នកការទូតរុស្ស៊ីចំនួន ២៧ នាក់ ដែលត្រូវបានបញ្ជាឱ្យចាកចេញពីសហរដ្ឋអាមេរិកនៅចុងខែមករា ឆ្នាំ ២០២២ ត្រូវបានគំរាមកំហែងចាប់ខ្លួន ប្រសិនបើពួកគេស្នាក់នៅមួយថ្ងៃថែមទៀត។
សហរដ្ឋអាមេរិកអាចបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ២៨ នាក់ទៀត - ảnh 1ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក (រូបថត៖ TASS)

នាថ្ងៃទី ៥ កុម្ភៈ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក Anatoly Antonov បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបញ្ជាឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៨ នាក់ ចាកចេញពីសហរដ្ឋអាមេរិកមុនថ្ងៃទី ៣០ ខែមិថុនាខាងមុខ។ ថ្លែងក្នុងកម្មវិធី Solovyov Live លោកឯកអគ្គរដ្ឋទូត Antonov ក៏បាននិយាយផងដែរថា អ្នកការទូតរុស្ស៊ីចំនួន ២៧ នាក់ ដែលត្រូវបានបញ្ជាឱ្យចាកចេញពីសហរដ្ឋអាមេរិកនៅចុងខែមករា ឆ្នាំ ២០២២ ត្រូវបានគំរាមកំហែងចាប់ខ្លួន ប្រសិនបើពួកគេស្នាក់នៅមួយថ្ងៃថែមទៀត។

នៅពេលត្រូវបានសួរថាតើប្រទេសទាំងពីរជិតឈានដល់ការផ្តាច់ទំនាក់ទំនងការទូតដែរឬទេ លោកឯកអគ្គរដ្ឋទូត Antonov បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងសម្រេចចិត្តចំពោះជំហានបន្ទាប់។ យោងតាមលោក Antonov បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីនឹង "ធ្វើការរហូតដល់មានអ្នកការទូតចុងក្រោយដើម្បីការពារផលប្រយោជន៍ជាតិ ព្រមទាំងខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកមានប្រក្រតីភាព" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ