ហុងកុង (ចិន) បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សានីតិបញ្ញត្តិ

ហុងកុង (ចិន) បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សានីតិបញ្ញត្តិ - ảnh 1
លោកស្រី Regina Tong ភរិយារបស់ប្រធានាធិបតីតំបន់រដ្ឋបាលពិសេសហុងកុង ទៅបោះឆ្នោនាថ្ងៃទី៤ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៤ កញ្ញា ប្រជាពលរដ្ឋហុងកុង (ចិន) បានចាប់ផ្ដើម
ទៅបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សានីតិបញ្ញតិ្ត ដែលរួមមានអាសនៈចំនួន៧០នាក់។
នេះជាការបោះឆ្នោតសំខាន់បំផុតនៅតំបន់រដ្ឋបាលពិសេសនេះ គិតតាំងពីត្រូវបាន
ប្រគល់មកប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧។អ្នកបោះឆ្នោតចំនួន៣លាន៨សែន
នាក់នឹងជ្រើសតាំងអ្នកនីតិបញ្ញត្តិចំនួន៣៥នាក់ក្នុងបញ្ជីឈ្មោះបេក្ខជនទាំង៨៤
នាក់។ក្រៅពីនោះ អាសនៈចំនួន៣០នាក់នឹងត្រូវបានបោះឆ្នោតដោយតំណាង នៃ
ផ្នែកអាជីវកម្មនិងពាណិជ្ជកម្ម។អ្នកបោះឆ្នោតណាដែលមិនចូលរួមការបោះឆ្នោត
ជ្រើសតាំងអាសនៈចំនួន៣០ពោលខាងលើនឹងចូលរួមបោះឆ្នោតជ្រើសតាំង
អាសនៈចំនួន៥នៅសេសសល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ